ភ្នំពេញ៖ មហាជនដែលជាអ្នកលេងបណ្តាញសង្គមហ្វេសបុក បានសម្តែងការហួសចិត្ត ចំពោះស្ត្រីម្នាក់ ដែលមានចិត្តកំណាច់ស្វិតនិង អាណិតអាសូរចំពោះបុរសម្នាក់ បានលួចទំពាំងរបស់ស្ត្រីនោះ ហើយត្រូវបានស្រ្តីរូបនោះទាន់ និងថតបាន ព្រមទាំង គំរាមប្តឹងទៅមេភូមិ ដើម្បីមានវិធានការតាមផ្លូវច្បាប់ ។
ម្ចាស់គណនីមួយឈ្មោះថា គ្រឿងសំអាងថៃ បានសរសេររៀបចង់ជួយបុរសកម្សត់នោះថា “មានអ្នកស្គាល់បងប្រុសលួចទំពាំងនេះទេ? ចង់ជូនលុយគាត់តិចតួច ទិញរបស់ឆ្ងាញ់ហូប មិនបាច់ទៅលួចទំពាំងគេថតផុស ជេរស្ដី ហៅទៅផ្ទះប្រធានភូមិផង អីផង អាណិតចោរវិញតើ ដល់ថ្នាក់នឹងយាយអើយយាយ! គ្នាទាល់ គ្នាលួចវាខុសពិតមែន តែត្រឹមស្ដីជេរក្រៅទៅបានហើយ យកមកបង្ហោះទៀត យាយកំណាញ់ ចិត្តអាក្រក់ ម៉ៅស្វិត តែកាន់សីល ប៉ុននឹង ដាក់ទានទៅយាយ អស់ម៉ាន យាយអោយ ABA មក ខ្ញុំបាញ់សងជំនួស ហឹមម អ្នកក្រ ក្រមែន ខោ ចងខ្សែ មើលមុខ គ្នាស្លូតទេ។ ថាខ្ញុំឆ្កួតក៏បាន កាន់ជើងចោរ”។
គណនីហ្វេសបុកមួយទៀត Sopon Choek បានសរសេរថា “ សម្បត្តិត្រឹមទំពាំងមួយសម្ល ម៉េចចាំធ្វើថ្នាក់នេះចែ ? អប់រំហើយឲ្យសុំទោសបន្តិចទៅចប់ហើយ ។ នេះគ្រាន់តែបំពេញក្តីឃ្លានប៉ុណ្ណោះ ! បើកចិត្តឲ្យទូលាយ ហើយរៀនចេះអត់អោនឲ្យគ្នា ! ត្រឹមទំពាំងមួយសម្ល មិនមែនជាបទល្មើសឧក្រិដ្ឋ លួចប្លន់ យកទៅធ្វើមានបានអីនោះទេ !”។
គណនីហ្វេសបុកមួយទៀត ឈ្មោះថា Emi Ly បានឱ្យដឹងថា “ខ្ញុំមិនកាន់ជើងអោយគាត់ធ្វើចោរទេ! តែគ្រាន់តែទំពាំង2សោះ គាត់មិនមែនជីករបស់មីងយកទៅលក់ឯណា គាត់យកគ្រាន់តែ១ចម្អែតក្រពះតើមីង ហើយមីងអីក៌ធំដុំម្លេសមីង ខ្ញុំមិនមែនអ្នកមានទេតែខ្ញុំក៌មានចិត្តមាន ក្តីអាណិតសណ្តោសប្រណី គ្រួសារខ្ញុំក្រមែនមីងប៉ុន្តែទឹកចិត្តគឺមានហើយមិនខ្វះញាតិទេ ម្តាយខ្ញុំជាអ្នកលក់បន្លែធម្មតាមួយរស់ៗទេយប់ព្រលប់ហាលក្តៅហាលភ្លៀង ហើយបើបន្លែវិញ គាត់យកដើរចែកអ្នកភូមិផងរបងជាមួយរាល់ថ្ងៃមីង”។
គណនីដដែលបន្តថា ម្តាយខ្ញុំអត់ដូចមីងទេ បើខ្ញុំដូចមីងខ្ញុំមានតែអោយគាត់ថែម។ ចែកគាត់ហូបទៅមីងអើយ មីងមើលខោគាត់ មីងមើលជីវភាពគាត់ផងមីង ធ្វើបុណ្យចែកទានខ្លះទៅ ពេលខ្លះមិនប្រាកដថាសុំមីងហើយមីងអោយគាត់ទេ ខ្ញុំមើលហើយខ្ញុំខ្លោចចិត្តពន់ពេក។ គាត់យកទៅធ្វើម្ហូបដើម្បីចម្អែតក្រពះមួយពេលទេ កុំចិត្តកំណាញ់ពេកអី ! ថតគាត់ ធ្វើដូចគាត់លួចមាស លួចលុយទៅហើយ។មើលទឹកមុខគាត់ហើយខ្ញុំស្រណោះខ្លោចចិត្តមានអ្នកស្គាល់បងប្រុសម្នាក់នេះទេ?។
ទោះជាយ៉ាងណា គណី ហ្វេសបុកមួយ ឈ្មោះ អ្នកនិពន្ធសំរ៉ែ បានសរសេរបញ្ចេញមតិថា “ករណី រឿងល្មួចគាស់ទំពាំងនិងម្ចាស់ទំពាំង ជារឿងសម្តែងឱ្យល្បីដែរឬទេ? ល្មួចមានទឹកមុខស្ងួត គួរឱ្យអាណិត ម្ចាស់ទំពាំងបង្ហាញពីចរិតក្រអឺតក្រទម ប្រើសិទ្ធិជាម្ចាស់ថតសកម្មភាព និងស្តីបន្ទោសចោទប្រកាន់តាមតែចិត្ត ខណៈការថតសកម្មភាពឡើងវិញ របស់ជនសង្ស័យមានតែចៅក្រមស៊ើបសួរ ព្រះរាជអាជ្ញា ឬសមត្ថកិច្ចតែប៉ុណ្ណោះ”៕