អត់ការងារធ្វើមែន បានជាយកគ្រាប់មកដំលេងធ្វើឱ្យផ្ទុះ បណ្តាលឱ្យស្លាប់ម្នាក់ និងរងរបួសម្នាក់នៅខេត្តត្បូងឃ្មុំ

ខេត្តត្បូងឃ្មុំ៖ យកគ្រាប់មកដំលេងធ្វើឱ្យផ្ទុះ បណ្តាលឱ្យស្លាប់ម្នាក់ និងរងរបួសម្នាក់ កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៣ស្ថិតនៅភូមិដូនមាស ឃុំគោកស្រុក ស្រុកដំបែរ ខេត្តត្បូងឃ្មុំ ។ នេះបើតាមអាជ្ញាធរមីននៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ ។

បើតាមអាជ្ញាធរ មីន ជនរងគ្រោះ មានឈ្មោះ ១.ឈ្មោះ សឿ ផល្លីម ភេទប្រុស អាយុ ២៤ឆ្នាំ (ស្លាប់) និង ២.ឈ្មោះ ភាព ផៃ ភេទប្រុស អាយុ ១៩ឆ្នាំ (រងរបួស)។

ជាមួយគ្នានេះ អាជ្ញាធរមីនបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ នៅពេលឃើញគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ(UXO) សូមកុំប៉ះពាល់ ដំ គប់លេង ឫកែច្នៃផ្សេងៗ វាអាចបណ្តាលអោយផ្ទុះស្លាប់ របួស ពិការ គ្រប់ពេល និងសូមរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន និងប្រតិបត្តិករបោសសំអាតមីនដែលនៅជិតទីនោះ ដើម្បីយកគ្រាប់ទាំងនោះទៅកំទេចចោល៕