ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នៅលើផ្លូវជាតិ​លេ​ខ៤ បណ្តាលឱ្យមនុស្សពីរនាក់រងរបួស និងស្លាប់ម្នាក់

កំពង់ស្ពឺ ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នៅលើផ្លូវជាតិ​លេ​ខ៤ ចន្លោះគីឡូម៉ែត្រ១០៣-១០៤​ ដោយរថយន្តបុកពីក្រោយរថយន្ត​ សរុបប្រមាណ​០៩គ្រឿង​ ចំណុចចំណោទយាយម៉ៅពេជ្រនិល​ ភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល បណ្តាល ឱ្យមនុស្សពីរនាក់រងរបួសធ្ងន់ និងម្នាក់ស្លាប់។

ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឹ ឱ្យដឹងថា ​នៅ ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោ​ង១៤.២០នាទី នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ១០៣-១០៤ ត្រង់ចំណុចភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកពីក្រោយរថយន្តចំនួ​ន០៩គ្រឿង ក្នុងដំណើរស្របទិសគ្នា បណ្តាលឲ្យគ្រោះថ្នាក់ ស្លាប់០១នាក់ស្រី_នៅកន្លែងកើតហេតុ របួសធ្ងន់០២នាក់ប្រុស និង ខូចខាតរថយន្ត៩គ្រឿងធ្ងន់។

ករណីនេះ កំលាំងនគរបាលចរាចរណ៍​ នៃអធិការ​ដ្ឋា​ននគរបាលស្រុកភ្នំស្រួច​ និងកំលាំងសង្រ្គោះ​ បាន​កំ​ពុងធ្វើចរាចរណ៍នៅកន្លែងកើតហេតុ និងសម្របស​ម្រួលលេីករណីនេះកុំអោយកកស្ទះចរាចរណ៍​ និងជួយសង្រ្គោះមនុស្ស៕