មុខសញ្ញាឆក់ទូរស័ព្ទពីជនជាតិចិនន នៅសង្កាត់អូរឫស្សីទី២ បង្ក្រាបបានម្នាក់

ភ្នំពេញ៖ ដោយអនុវត្តតាមបទបញ្ជាជាប្រចាំរបស់ លោក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង១៩ៈ១៥នាទី លោក ប៊ុត វណ្ណរដ្ឋ បានដឹកនាំកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ដែលមានលោក ឡេង ប៊ុនហួរ នាយការិយាល័យ ដោយមានការចូលរួមសហការពីលោកប៊ុត ស៉ីម៉េង ចុះល្បាតតាមផ្លូវ លេខ៧៨មុខអាគារThe Peak ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

នគរបាលព្រហ្មទណ្ឌនៅថ្ងៃទី ៣១ ខែឧសភា នេះ ឱ្យដឹងថា ពេលនោះ ក៏ប្រទះឃេីញជនសង្ស័យ ជិះម៉ូតូចំនួន២គ្រឿង មានគ្នាចំនួន២នាក់បានធ្វេីសកម្មភាពឆក់ទូរស័ព្ទដៃពីបុរសរងគ្រោះម្នាក់ឯង (ជាជនជាតិចិន) ដែលកំពុងដេីរបានសម្រេច។

ប្រភពដដែលនេះបន្តថា ភ្លាមនោះកម្លាំងជំនាញការិយាល័យធ្វេីការប្រដេញ និងឃាត់ខ្លួនជនសង្ស័យបានចំនួនម្នាក់ នៅចំណុចផ្លូវ២១៧ សង្កាត់អូឫស្សីទី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ ឈ្មោះ ខេត វណ្ណឌី អាយុ៣២ឆ្នាំ ទីកន្លែងស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលេខ១០៧ ក្នុងសង្កាត់អូរឫស្សីទី១ ខណ្ឌ៧មករា រាជធានីភ្នំពេញ (អ្នកបិទគូទ)។ រីឯជនសង្ស័យម្នាក់ទៀតឈ្មោះ នាង ដែលជាជនដៃដល់បានរត់គេចខ្លួនបាត់។

ក្រោយពេលឃាត់ខ្លួន សំភារះដែលត្រូវបានដកហូតមាន៖ ម៉ូតូចំនួន១គ្រឿង ម៉ាក Honda dream C125 ពណ៌ខ្មៅ។ បច្ចុប្បន្នកម្លាំងជំនាញបាននាំជនសង្ស័យខាងលេីមកនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដេីម្បីធ្វេីការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី៕