ឃាត់ខ្លួនជនសង្ស័យ ១នាក់ ពាក់ព័ន្ធករណីលួចយកម៉ូតូ១គ្រឿងនៅស្ទឹងមានជ័យ

ភ្នំពេញ៖ កម្លាំងប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី២ សហការជាមួយកម្លាំងផ្នែកនគរបាលយុត្តធម៌ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យ ០១នាក់ឈ្មោះ សេន មហាម៉ាត់កាលី ហៅ វ៉ុង ភេទប្រុស អាយុ ២៦ឆ្នាំ នៅចំណុចផ្លូវលំ ភូមិព្រែកទាល់១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីអំពើលួច(យកម៉ូតូ ០១គ្រឿង) ។

សមត្ថកិច្ចខណ្ឌស្ទឹងមានជ័យ បាន ឱ្យដឹងថា ការឃាត់ខ្លួជនសង្ស័យខាងលើនេះធ្វើឡើង នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ១៥ម៉០០នាទី បន្ទាប់ពីបានប្រព្រឹត្តនៅចំណុចផ្ទះ៤៤០ ផ្លូវលំ ភូមិដំណាក់ធំ៤ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ​រាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ១៣ម៉៥០នាទី ។រីជនរងគ្រោះឈ្មោះ ប៊ុត សុផាន់ណារី ភេទស្រី អាយុ ២៤ឆ្នាំ ស្នាក់នៅផ្ទះ៤៤០ ផ្លូវលំ ភូមិដំណាក់ធំ៤ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ បុគ្គលិកក្រុមហ៊ុន ។

បើតាមសមត្ថកិច្ច ជនសង្ស័យឈ្មោះ សេន មហាម៉ាត់កាលី ហៅ វ៉ុង ភេទប្រុស អាយុ ២៦ឆ្នាំ ស្នាក់នៅភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី២ រាជធានីភ្នំពេញ មុខរបរ ពិតប្រាកដ ដោយមានផ្ទុកសារធាតុញៀន។ ក្រោយធ្វើការឃាត់ខ្លួនសមត្តកិច្ច បានចាប់យកវត្ថុតាងមួយរួមមាន ម៉ូតមួយគ្រឿងម៉ាក់ Zoomer ពណ៌បៃតង ឆ្នាំ២០១៦ ពាក់ស្លាកលេខ ភ្នំពេញ ១FT-៣០០២ (បានប្រគល់ជូនជនរងគ្រោះវិញ) ។

បច្ចុប្បន្នជនសង្ស័យ​ខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី ៕