ទីបំផុតគណបក្សភ្លើងទៀនគ្មានឱកាសចូលរួមរួបោះឆ្នោតឆ្នាំ២០២៣

ភ្នំពេញ៖ ទីបំផុត គណបក្សភ្លើងទៀន គ្មានឱកាសបានចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ ២០២៣ ខាងមុខនេះទេ ក៏ព្រោះតែគណបក្សនេះ មិនបានបំពេញគ្រប់លក្ខខណ្ឌច្បាប់តម្រូវរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ។

ការគ្មានឱកាស ឬ វាសនាចូលរួមប្រកួតប្រជែងការបោះឆ្នោតនេះធ្វើឡើង នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ នៅក្នុងកិច្ចប្រជុំពេញអង្គក្រុមប្រឹក្សាធម្មនុញ្ញ ក្រោមអធិបតីភាព លោក អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ។

ក្នុងកិច្ចប្រជុំខាងលើនេះ បានសម្រេចបដិសេធគណបក្សភ្លើងទៀន ព្រោះក្រុមប្រឹក្សាធម្មនុញញបញ្ជាក់ថា ខុសទៅនឹងគតិច្បាប់។ ជាមួយគ្នានេះក្រុមប្រឹក្សាធម្មនុញ្ញក៏បានបដិសេធ គណបក្សមហាសាមគ្គីជាតិខ្មែរ ផងដែរ ដោយខុសនឹងគតិច្បាប់៕