លោក គួច ចំរើន ឱ្យរាយការណ៍ពីអ្នកលួចដោះប៊ូឡុង បង្កាន់ដៃ របាំងសុវត្ថិភាព ផ្លូវល្បឿនលឿន

ព្រះសីហនុ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសហនុ ឱ្យពលរដ្ឋ រាយការណ៍ពីអ្នកលួចដោះប៊ូឡុង បង្កាន់ដៃ របាំងសុវត្ថិភាព ផ្លូវល្បឿនលឿនជូនទៅសមត្ថកិច្ច ។

ក្នុងសំណេរនៅលើទំព័រហ្វេសបុកបែងខឹងសម្បារ លោក គួច ចំរើន នៅថ្ងៃទី ១៩ ខែមេសា នេះ បាន រៀបរាប់ងថា
«ការកសាងជាការលំបាក មានជនតាមបំផ្លាញ គឺកាន់តែលំបាកថែមទៀត» ។

លោកបន្តថា « មានជនចង្រៃ លួចដោះប៊ូឡុង បង្កាន់ដៃ របាំងសុវត្ថិភាព ផ្លូវល្បឿនលឿន ទង្វេីរនេះបំផ្លាញផង បង្ករគ្រោះថ្នាក់ ដល់អ្នកដំណេីរផង»។

លោកស្នើថា « បងប្អូនណា បានឃេីញ បានដឹង អំពីជននេះ សូមជួយរាយការណ៍មកសមត្ថកិច្ច»៕