សម្តេច ហ៊ុន សែន ៖ ក្រោយចូលឆ្នាំខ្មែរ គ្មានករណីឆ្លងរាលដាលជំងឺកូវីដ១៩ទេ

ភ្នំពេញ ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជានាល្ងាចថ្ងៃ១៩ មេសានេះ បានបញ្ចេញសារជាសំឡេងមួយទាក់ទងដល់ការបន្ធូរបន្ថយវិធានការគ្រប់គ្រងកូវីដ១៩ ។ ដោយសម្តេចប្រកាសថា ក្រោយបុណ្យចូលឆ្នាំខ្មែរប៉ុន្មានថ្ងៃមកនេះកម្ពុជាមិនមានករណីអ្នកឆ្លងជំងឺកូវីដរាលដាលទេ ហើយក៏មិនមានយកសំណាកមកពិសោធន៍នោះដែរ។ សម្តេចចាត់ទុកថា នេះជាដំណឹងដ៏ល្អ៕