លោក ឌិន សុមេធារិទ្ធ ចេញលិខិតសុំទោសជាសាធារណៈ ចំពោះសម្តីរបស់លោកប៉ះពាល់ដល់គ្រូបង្រៀន

ភ្នំពេញ៖ លោក ឌិន សុមេធារិទ្ធ ដែលជាវាគ្មិនដ៏ល្បីមួយរូប នៅថ្ងៃទី ៧ ខែមេសា ឆ្នាំ ២០២៣ បានសរសេរលិខិតសូមខមាទោសជាសារណៈ់ ចំពោះរាល់ពាក្យពេចន៍ដែលលោក បានថ្លែងលើសលស់កន្លងមក ដែលនាំឱ្យប៉ះពាល់អារម្មណ៍ ដល់គ្រូបង្រៀន និងបងប្អូនជនរួមជាតិ។

ក្នុងលិខិតរបស់លោក បានបញ្ជាក់ថា «នោះពិតជាកំហុសរបស់ព្រះករុណាខ្ញុំ ខ្ញុំបាទ ដែលមិនត្រូវលើកឡើង បែបនេះឡើយ។ក្នុងនាមខ្ញុំព្រះករុណា ខ្ញុំបាទ ដែលមានដើមកំណើតពីត្រកូលកសិករ ហើយបានរៀនសូត្រចេះដឹងពី អ្នកគ្រូ លោកគ្រូ ខ្ញុំព្រះករុណា ខ្ញុំបាទ ពិតជាសូមអភ័យទោស ដោយសុចិតចំពោះសម្ដីមិនទំនងកន្លងមក»។

លោកបន្តថា «ខ្ញុំព្រះករុណា ខ្ញុំបាទសង្ឃឹមថា សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា ឧកញ៉ា លោកជំទាវ លោក លោក ស្រី នាងកញ្ញា ពុកម៉ែ បងប្អូនជនរួមជាតិ ជាពិសេសអ្នកគ្រូ លោកគ្រូ ពិតជាអភ័យទោសដល់ខ្ញុំព្រះករុណា ខ្ញុំ បាទ ចំពោះកំហុសឆ្គងនេះ ហើយខ្ញុំព្រះករុណា ខ្ញុំបាទនឹងព្យាយាមមិនឱ្យមានកំហុសបែបនេះកើតឡើងជាថ្មី ឡើយ»។

ជាមួយគ្នានោះ លោកសូមគោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេច ហ៊ុន សែន នាយករដ្ឋ មន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលមានគតិដ៏មានតម្លៃក្នុងការប្រើប្រាស់ពាក្យពេចន៍ទៅកាន់ មហាជន។ លោកបញ្ជាក់ថា «សម្តេចពុក ពិតជាមានគតិបណ្ឌិតដែលត្រូវតែគោរពប្រតិបត្តិ»៕