គ្រឿងចក្រប៉ះជាមួយមនុស្សបណ្តាលស្លាប់បុរសម្នាក់ នៅស្រុកឧដុង្គ

កំពង់ស្ពឺ ៖ យោងតាមរបាយការណ៍របស់សមត្ថកិច្ចមជ្ឈមណ្ឌលប្រចាំបញ្ជា ១១៧ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅវេលាម៉ោង៩និង១៥នាទី ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ មានប្រជាពលរដ្ឋបានរាយការណ៍ករណីគ្រោះថ្នាក់ដោយសារគ្រឿងចក្រប៉ះជាមួយមនុស្សបណ្តាលស្លាប់បុរសម្នាក់ នៅចំណុចឃ្លាំងស្តុកអេតចាយ ស្ថិតនៅភូមិស្តុកស្លាត ឃុំភ្នំតូច ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

បន្ទាប់ពីទទួលបានព័ត៌មានភ្លាមសមត្ថកិច្ចមជ្ឈមណ្ឌលប្រចាំបញ្ជា ១១៧ បានទំនាក់ទំនងទៅលោកវរសេនីយ៍ឯក ខឹម សាម៉ុន អធិការនគរបាលស្រុកឧដុង្គ ដើម្បីចុះអន្តរាគមន៍ និងធ្វើការពិនិត្យស្រាវជ្រាវតាមជំនាញរកជនល្មើស។ ដោយឡែកសព សមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕