នគរបាលស្រុកបវេលចាប់ខ្លួនពិរុទ្ធជនម្នាក់ក្នុងករណីគ្រឿងញៀន

បាត់ដំបង:អធិ​ការដ្ឋាននគរបាលស្រុ​កនៅថ្ងៃទី២ ខែមេសា នេះអនុវត្តដី​កា​បង្គាប់ឱ្យចាប់ខ្លួនលេខ១៨១ត.ព្រចុះថ្ងៃទី១៤ខែកុម្ភះឆ្នាំ២០២៣របស់លោ​ក
គឹម ហេ​ង ចៅក្រមជំនុំជម្រះ​នៃសា​លា​ដំបូងខេត្តបាត់ដំបងដោយបង្គាប់ឱ្យចាប់ខ្លួនពិរុទ្ធជនចំនួ​ន០១​នាក់ឈ្មោះ ឡៅ ភក្តី ភេទប្រុស អា​យុ​៣២ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិព្រៃតាឡូញ ឃុំបវេ​ល ស្រុកបវេល ខេត្តបាត់ដំបងពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀនប្រព្រឹត្តិនៅភូមិស្ទឹងដាច់​ ឃុំបវេល​ ស្រុកបវេល​ ខេត្តបាត់ដំបង​ កាលពី​ថ្ងៃទី០៤ខែ​កក្កដាឆ្នាំ២០២២​ ។

នៅពេលនេះសមត្ថកិច្ចបានរៀបចំឯកសារបញ្ចូនមកការិយាល័យជំ​នាញអនុវត្តបន្តតាមនិតិវិធី៕