គ្រោះថ្នាក់ចរាចរណ៍! យុវតីម្នាក់បានស្លាប់នៅក្រោមកង់រថយន្តធុនធំ១គ្រឿង ខណៈក្មេងស្រីម្នាក់ទៀតរងរបួសស្រាល

ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តធុនធំសណ្ដោងរ៉ឺម៉កបានបើកបរយ៉ាងលឿនជ្រុលទៅបុកម៉ូតូពីក្រោយបណ្តាលឱ្យដួល និងកិនអ្នកជិះម៉ូតូបណ្ដាលឲ្យយុវតីម្នាក់បានស្លាប់ និងក្មេងស្រីអាយុ៤ឆ្នាំម្នាក់ទៀងរងបួសស្រាលម្នាក់ ។

ឧបទ្ទវហេងខាងលើនេះបាន បង្កការភ្ញាក់ផ្អើលនាវេលាម៉ោង៤ និង៣០នាទីរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ ស្ថិតនៅតាមមហាវិថីចោមចៅ ហៅផ្លូវវេងស្រេងក្នុងភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុ គេឃើញយុវតីម្នាក់ និងក្មេងស្រីម្នាក់ទៀតរួមដំណេីរជាមួយគ្នាដឹកក្មេងស្រីចេញពីសាលាដោយម៉ូតូម៉ាក Zoomer X ពណ៌ក្រហម ពាក់ផ្លាកលេខ បាត់ដំបង 1AC-9576 ធ្វេីដំណេីរតាមបណ្ដោយផ្លូវចោមចៅ ទិសដៅពីលិចមកកេីតក្នុងល្បឿនល្មម ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តធុនធំសណ្ដោងរ៉ឺម៉កក្បាលពណ៌ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 3B-1611 បេីកបរដោយបុរសម្នាក់ទិសដៅស្របគ្នាយ៉ាងលឿន និងបុកម៉ូតូពីក្រោយឱ្យដួលនិងកិនយុវតីម្នាក់ជាអ្នកឌុប បណ្ដាលឱ្យស្លាប់មួយរំពេច រីឯក្មេងស្រីរងរបួសស្រាល លូនចេញមកពីក្រោមរថយន្ត។

ក្រោយកើតហេតុភ្លាមៗ តៃកុងរថយន្តបង្កបានបេីកទ្វាចុះបំរុងគេចខ្លួន តែត្រូវប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកេីតហេតុនាំគ្នាឃាត់ប្រគល់ឱ្យសមត្ថកិច្ចយកទៅសួរនាំ និងចាត់ការតាមច្បាប់ ។ ដោយឡែកម៉ូតូនៅក្រោមរថយន្តបង្កបានរងការខូចខាត ជាខ្លាំង និងត្រូវបានសមត្ថកិច្ចមូលដ្ឋាន សហការជាមួយមន្ត្រីជំនាញចរាចរណ៍ធ្វេីការវាស់វែងយកទាំងរថយន្តបង្ក និងម៉ូតូរងគ្រោះទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមច្បាប់នាពេលក្រោយ ។ ចំណែកសពស្ត្រីរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វេីកំណត់ហេតុប្រគល់ឱ្យក្រុមគ្រួសារដឹកយកទៅធ្វេីបុណ្យតាមប្រពៃណី ៕ ដោយ៖ ពុទ្ធិពល