បាត់ដំបង៖សមត្ថកិច្ចនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងនៅថ្ងៃទី ០៦ខែ កុម្ភៈឆ្នាំ២០២៣ នេះបានបញ្ជូនខ្លួនមនុស្សចំនួន០២នាក់ទៅកាន់អយ្យការនៃសាលាដំបូងខេត្ត ដេីម្បីវិនិច្ឆ័យទោសទៅតាមផ្លូវច្បាប់ចំពោះបទ កំហែងយក។
បុរសទាំងពីរនាកនោះឈ្មោះ ឯម សុវិសាល ភេទប្រុស អាយុ ៣៤ឆ្នាំ និងឈ្មោះ ឯម សុវិសេដ្ឋ ភេទ
ប្រុស អាយុ ៣៤ ឆ្នាំដែលអ្នកទាំង០២ នាក់នេះមានទីលំនៅភូមិ រតនៈ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ការអនុវត្តនូវវិធានការនេះគឺស្របតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងដោយមានការសម្រប សម្រួលលេីនីតិវិធីពីឯកឧត្តមកែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ដែលការឃាត់ខ្លួនបានធ្វេីឡេីងកាលពីថ្ងៃទី ០៤ ខែ កុម្ភៈ ឆ្នាំ ២០២២ វេលាម៉ោង ១៧និង២០នាទី នៅចំណុចផ្សារ ភូ ពុយ ស្ថិតនៅក្នុងភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង និង ចំណុចភូមិរតនៈ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយដកហូតបាន ៖
- ទូរស័ព្ទដៃ ចំនួន ០៥ គ្រឿង
- រថយន្ដម៉ាក TOYOTA Revo ពណ៌ស ពាក់ស្លាកលេខ បាត់ដំបង 2C-4428
– រថយន្ដ ម៉ាក NISSAN NAVARAពណ៌ស ពាក់ ស្លាកលេខ ភ្នំពេញ 2AS-9124 ៕ ដោយ៖ ពុទ្ធិពល