សម្តេច ហ៊ុន សែន ផ្ដាំទៅថៅកែដឹកនាំបាតុកម្ម ឲ្យយកប្រពន្ធ ដើម្បីបានកូនបន្តពូជ

ភ្នំពេញ ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានផ្ដាំទៅថៅកែដឹកនាំបាតុកម្ម ដែលគេសង្កេតឃើញថាជា លោក រ៉ុង ឈុន តែងតែអ្នកដឹកនាំបាតុកម្មមួយរូប ដ៏សកម្មនៅកម្ពុជា ដើម្បីប្រឆាំងទៅនឹងរារដ្ឋាភិបាលឲ្យយកប្រពន្ធ ដើម្បីបានកូនបន្តពូជ ដើម្បីទុកធ្វើបាតុកម្មទៅថ្ងៃមុខទៀត។

ថ្លែងចេញពីរាជធានីភ្នំពេញ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ស្ពានបេតុងខ្សែកាប ឆ្លងកាត់ទន្លេសាប និងស្ពានអាកាសឫស្សីកែវ នាថ្ងៃ៣១ ឧសភា សម្ដេចបានលើកឡើងថា «អាងអីឡើងបាតុកម្មៗ មើលរំលត់អាក្រុមបាតុកម្មហ្នឹងមើល ហ្អែងធ្វើបាតុកម្មប៉ុន្មានឆ្នាំហើយ ប៉ុន្មានទសវត្សន៍ហើយ ដែលធ្វើថៅកែបាតុកម្ម ។ ឥឡូវហ្អែងចង់ធ្វើទៀត ចង់សាកមើល!»។

សម្ដេចគូសបញ្ជាក់ថា «ល្មមយកប្រពន្ធហើយ អាតាប៉ិហ្អើយ ចាស់ហើយ កម្លោះចាស់ហ្នឹងចាស់ពេកហើយ យកប្រពន្ធទៅក្រែងបានកូនតពូជ ធ្វើបាតុកម្មទៅថ្ងៃក្រោយទៀត”។

ទោះបីជាសម្តេច មិនសំដៅចំឈ្មោះថា ថៅកែដឹកនាំបាតុកម្មនោះ ជាអ្នកណាក៏ដោយ ក៏គ្រប់គ្នាដឹងថា ជាលោករ៉ុង ឈុនដែរ ព្រោះលោករ៉ុង ឈុន តែងតែមានជំនាញខាងធ្វើបាតុកម្មស្ទើរពេញមួយជីវិត។ ជាក់ស្តែងពីថ្ងៃ២៩ ឧសភា លោកបានអះអាងថា នឹងដាក់លិខិតទៅក្រសួងមហាផ្ទៃ ដើម្បីជួបជុំអ្នកគាំទ្ររបស់គណបក្សភ្លើងទៀន ជាង១ម៉ឺននាក់ ដើម្បីតវ៉ាឲ្យបានចូលរួមបោះឆ្នោតថ្នាក់ជាតិខាងមុខ ៕