សម្តេច ហ៊ុន សែន តែងតាំងលោក ហ៊ុន ម៉ាណែត ឱ្យឈរលំដាប់លេខរៀងទី ១ សម្រាប់បេក្ខជនឈរឈ្មោះបោះឆ្នោតនៅមណ្ឌលរាជធានីភ្នំពេញ

ភ្នំពេញ៖ សម្តេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានចេញសេចក្តីសម្រេច តែងតាំងបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត នីតិកាលទី ៧ ឆាំ្ន ២០២៣ មណ្ឌលរាជធានីភ្នំពេញ ដោយ លោក ហ៊ុន ម៉ាណែត ឈរនៅលំដាប់លេខរៀងទី ១។

ការសម្រេចតែងតាំងនេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២៣ និងយោងទៅលើច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសតាំងតំណាងរាស្ត្រ និង ច្បាប់ស្តីពីវិសោធនកម្មនៃច្បាប់នេះ ព្រមទាំង ស្មារតី អង្គប្រជុំគណៈអាចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលកាលពីថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២៣។

សម្តេច ហ៊ុន សែន បានសម្រេច តែងតាំងបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត នីតិកាលទី ៧ ឆាំ្ន ២០២៣ មណ្ឌលរាជធានីភ្នំពេញមានទាំងពេញសិទ្ធិ និងបំរ៉ុងសរុបចំនួន ២៤ រូប ដោយក្នុងនោះ លោក ហ៊ុន ម៉ាណែត ឈរលេខរៀងទី ១ លោក ប៉ា សុជាតិវង្ស ឈរលេខរៀងទី ២ លោក អ៊ិតសំហេង ឈរលេខរៀងទី ៣ លោម ម៉ម ប៊ុនហេង ឈរលេខរៀងទី ៤ និង លោកស្រី អ៊ឹង កន្ថាផាវី ឈរលំដាប់លេខ ៥ ជាដើម។

ជាមួយគ្នានេះ សម្តេច ហ៊ុន សែន ក៏បានចាត់តាំងលោក ហ៊ុន ម៉ាណែត ជាអនុប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋានរាជធានីភ្នំពេញផងដែរ៕