បក្ស GDP ធ្វើញត្តិស្នើសុំ តំណាងរាស្ត្រនីតិកាលទី៦ ដាក់សំណួរដល់រាជរដ្ឋាភិបាល អំពីលុបចោលអាជ្ញាប័ណ្ណ CCIM

ភ្នំពេញ៖ គណបក្សប្រជាធិបតេយ្យមូលដា្ឋន បានធ្វើញត្តិស្នើសុំតំណាងរាស្ត្រនីតិកាលទី៦ ដាក់សំណួរដល់រាជរដ្ឋាភិបាល អំពី ការសម្រេចចិត្តលុបចោលអាជ្ញាប័ណ្ណនៃមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣។

គណបក្សប្រជាធិបតេយ្យមូលដា្ឋន (គបម) មានមន្ទិលចំពោះការសម្រេចភ្លាមៗលុបចោល អាជ្ញាប័ណ្ណរបស់មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) ដែលបានដំណើរការវិទ្យុសំឡេង ប្រជាធិបតេយ្យ (VOD) អស់រយៈពេលជាង២០ឆ្នាំហើយ និងមានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋកម្ពុជាជាច្រើន៕ ដោយ៖ ពុទ្ធិពល