បុណ្យសមុទ្រ៣ថ្ងៃ ទទួលបានភ្ញៀវទេសចរជាង៧០ម៉ឺននាក់

ព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ ប្រកាសថា ក្នុងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៩-១១ ខែធ្នូឆ្នាំ២០២២ មានភ្ញៀវទេសចរ ៧១២.៦១៤នាក់ បានចូលរួមទស្សនាកំសាន្ត ក្នុងពិធីបុណ្យសមុទ្រនៅខេត្តព្រះសីហនុ បើប្រៀបធៀបរយៈពេល៣ថ្ងៃដូចគ្នា កាលពីបុណ្យសមុទ្រឆ្នាំ២០១៧ កើនឡើង២៩% ។

សូមបញ្ជាក់ថា ពិធីបុណ្យសមុទ្រលើកទី៩នេះ រៀបចំឡើងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី៩-១១ ខែធ្នូ ឆ្នាំ២០២២ អមជាមួយនឹងការធ្វើជាម្ចាស់ផ្ទះរៀបចំ មហាសន្និបាតក្លិបឆ្នេរសមុទ្រដែលស្អាតបំផុត លើសកលលោក ចាប់ពីថ្ងៃទី៩-១៤ ខែធ្នូ ក្រោមប្រធានបទ «ឆ្នេរនៃសន្តិភាព ឆ្នេរនៃក្ដីសង្ឃឹម» ក្រោមវត្តមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា៕
ដោយ៖ រិន ចំរើន