មេបញ្ជាការរងនាយសេនាធិការកងពលតូចថ្មើរជើងលេខ៥១ ធ្វើលំហាត់យុទ្ធវិធី យុទ្ធដំណើ រទ័ពប្រចាំសប្តាហ៍

បន្ទាយមានជ័យ៖ ឧត្តមសេនីយ៍ត្រី ជុំ សេដ្ឋា មេបញ្ជាការរងនាយសេនាធិការ កងពលតូចថ្មើរជើងលេខ៥១ កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ បានដឹកនាំ នាយ-ពលទាហាន ចំណុះទីបញ្ជាការកងពល ហ្វឹកហ្វឺនយុទ្ធដំណើរទ័ពប្រចាំសប្តាហ៍ តាមផែនការ ។

លោកមេបញ្ជាការរង នាយសេនាធិការ បានបញ្ជាក់ថា ស្ថិតនៅក្នុងកាលៈទេសៈប្រទេសមានសុខសន្តិភាព ស្ថិរភាពនយោបាយ គឺជាឱកាស សម្រាប់កងទ័ពធ្វើការហ្វឹកហ្វឺន ពង្រឹងសមត្ថភាព ស្មារតី ជំនាញយុទ្ធវិធី កងទ័ពឱ្យបានស្ទាត់ជំនាញ ធានាបានទាំងបរិមាណ គុណភាព និង តួនាទីភារកិច្ច ការពារជាតិមាតុភូមិ និងប្រជាជន ប្រកបដោយប្រសិទ្ធភាព តាមផែនការរបស់ថ្នាក់លើ។

សូមបញ្ជាក់ថា ការហ្វឹកហ្វឺនយុទ្ធដំណើរទ័ពប្រចាំសប្តាហ៍នេះ ក្នុងគោលបំណងពង្រឹងកាយសម្បទាយោធិនឱ្យបាន រឹងមាំ ធានាបាននូវសមត្ថភាព យុទ្ធដំណើរដោយថ្មើរជើង។ តាមផែនការលំហាត់នេះមានការចូលរួមពី កម្លាំងចំណុះទីបញ្ជាការកងពល និងអង្គភាពឈរជើងក្រៅអង្គភាពផងដែរមាន វរសេនាតូចថ្មើរជើងលេខ៥១៣ និង៥១៤។
កម្លាំងនេះ ក៏ជាកម្លាំងត្រៀមអន្តរាគមន៍ ២៤ម៉ោងលើ២៤ម៉ោង មានសម្ភារ មធ្យោបាយ សម្រាប់ជួយសង្រ្គោះប្រជាពលរដ្ឋរងគ្រោះ ដោយគ្រោះមហន្តាយធម្មជាតិផ្សេងៗ ឱ្យបានទាន់ពេលវេលាផងដែរ៕​ ដោយ៖ គង់ សេដ្ឋាមុនី