ក្រសួងបរិស្ថានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋកុំបន្តចាញ់បោកក្រុមជនខិលខូចដែលបានឃុ​បឃិតគ្នាបោកប្រាស់ប្រជាពលរដ្ឋ ទិញលក់ដី នៅក្នុងតំបន់ការពារធម្មជាតិ

ភ្នំពេញ៖«ក្រសួងបរិស្ថានសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋកុំបន្តចាញ់បោកក្រុមជនខិលខូច​​ដែលបានឃុបឃិតគ្នាបោកប្រាស់ប្រជាពលរដ្ឋ ទិញលក់ដី នៅក្នុងតំបន់ការពារធម្មជាតិ ដោ​យអះអាងថា ជាដីស្របច្បាប់ និងអាចរត់ការធ្វើបណ្ណសម្គាល់កម្មសិទ្ធិបាន។ តាមពិត គឺ​មិ​ន​អាចទៅរួចឡើយ»។ នេះគឺជាការថ្លែងរបស់មន្ត្រីជាន់ខ្ពស់ក្រសួង បរិស្ថាននៅថ្ងៃទី១៩ ខែ​វិ​ច្ឆិ​កា​ ឆ្នាំ២០២២នេះ ក្រោយពីមន្ត្រីនៃមន្ទីរបរិស្ថានខេត្តកំពតបានទប់ស្កាត់បាន ស​ម្រេ​ច​លើ​ក្រុម​ជ​​នខិ​លខូ​ចបង្កើតទំព័រហ្វេសប៊ុក និងបា​នដាក់​ផ្ទៃដី​នៃឧ​ទ្យាន​ជាតិ​ព្រះមុ​នី​វ​ង្ស​បូ​ក​គោ​ក្នុ​ង​តំ​ប​ន់​អ​ន្លង់ក្មេងលេងស្ថិតក្នុងភូមិសាស្ត្រឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត ល​ក់លើ​បណ្តា​ញ​ទំ​នាក់ទំនងសង្គមហ្វេសប៊ុក។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យនៃក្រសួងបរិស្ថានបានគូស បញ្ជា​ក់​ថា​ ផ្ទៃ​ដី​ដែលមានទំហំ ១៨០០ ហិកតាដែលជនខិលខូច រៀប​ចំផែ​នទី​ដាក់​ល​ក់​នោះ​ជា​ផ្ទៃ​ដី​ព្រៃ​ស្ថិ​ត​ក្នុងឧទ្យានជាតិព្រះមុនីវង្សបូកគោ។ លោករដ្ឋលេខាធិការថ្លែងថា ផ្ទៃដី​មួយ​ចំនួ​នត្រូ​វបា​នជ​ន​ទុ​ច្ចរិតលួចចូលឈូសឆាយទន្ទ្រានកាន់កាប់ដោយខុសច្បាប់ ដើម្បីលក់ដូរ ហើយត្រូ​វបា​ន​ក​សា​ងសំណុំរឿងនៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់រួចរាល់ហើយដែរ។

គួរបញ្ជាក់ថា មន្ត្រីនៃ​មន្ទី​រប​រិស្ថា​នបា​នធ្វើ​ការ​តាម​ដាន​និង​ធ្វើចំ​ណាត់​ការ​លើហ្វេ​សប៊ុ​ក​មួ​យ​ឈ្មោះ​ថា NL Real Estate Cambodia បានដាក់បង្ហាញផែនទីនិងទីតាំងដីទំហំ ១៨០០ ហិកតា និង​រូប​ភាពមួយចំនួនសម្រាប់លក់។ ក្រុមមន្ត្រីបានសួរនាំភ្នាក់ងារលក់ដីដែលធ្វើសកម្មភាពនោះ ដោយបានបញ្ជាក់ថា ឈ្មោះ សុខ ម៉ាប់ ជាតំណាងម្ចាស់ដី។ តាមការបញ្ជាក់របស់ មន្ត្រីនៃមន្ទីរបរិស្ថានខេត្តកំពត ឈ្មោះ សុខ ម៉ា​ប់ នេះគឺជាជនសង្ស័យមួយរូបក្នុងចំណោម ២ រូបដែលមន្ទីរបរិស្ថានខេត្តកំពត បាន​ក​សា​ង​សំ​ណុំ​រឿងបញ្ជូនទៅតុលាការពាក់ព័ន្ធនឹងការទន្ទ្រានដីព្រៃខុសច្បាប់នៅក្នុងភូមិអន្លង់ក្មេងលេង ឃុំ​តេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត ជាមួយឈ្មោះ ឡៅ អាន់ ដែលជាឪពុករបស់ខ្លួន។ បច្ចុ​ប្បន្នសំណុំរឿងបាននិងកំពុងបន្តនីតិវិធីនៅតុលាការខេត្តកំពត។ មន្ត្រី​នៃម​ន្ទីរ​បរិ​ស្ថា​ន​ខេ​ត្ត​កំ​ពត បានបន្តថា ជាមួយភស្តុតាងនិងសាក្សីថ្មីនេះ មន្ទីរបរិស្ថានខេត្ត កំពត នឹងរៀបចំសំណុំឯ​ក​សារភស្តុតាងបន្ថែមដាក់ជូនទៅតុលាការដើម្បីបន្តនីតិវិធីច្បាប់ ដើម្បីចាត់ការលើជនទុច្ចរិត រួ​ម​នឹងបក្ខពួកនៅពីក្រោយដែលឃុបឃិតគ្នាចូលរុករានទន្ទ្រានដីព្រៃរដ្ឋដោយខុសច្បាប់។

ទាក់ទងនឹងបញ្ហានេះ រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន  លោក នេត្រ ភក្ត្រា បា​នមានប្រសាសន៍ថា មន្ត្រីនៃមន្ទី​រប​រិស្ថានខេត្តកំពតបាននិ​ងកំ​ពុ​ង​ស​ហ​កា​រ​ជា​មួ​យ​ភា​គី​ពា​ក់​ព័​ន្ធដើម្បីបន្តដាក់ភស្តុតាងបន្ថែមលើសំណុំរឿង និងបានអំពាវនាវ​ដល់​ពល​រដ្ឋ​ដែល​បាន​ចាញ់​បោក​ក្រុមជនខិលខូចទិញដីនៅតំបន់នោះ ត្រូវទាមទារលុយរបស់ខ្លួនមកវិញព្រោះ ទី​តាំ​ង​នោះ​​ជាដីរបស់ឧទ្យានជាតិបូកគោដែលត្រូវការពារនិងអភិរក្ស។ លោក រដ្ឋលេ​ខាធិ​កា​រ ​នេត្រ ភក្ត្រា បា​ន​ថ្លែ​ង​ថា៖«គ្មានជនណាម្នាក់មានសិទ្ធិទិញ ឬលក់ដីធ្លីនៅក្នុងតំបន់ការពារធម្មជាតិ និ​ង​របៀងអភិរក្សជីវៈចម្រុះនៅតាមខេត្តនានាបានឡើយ, ក្រសួងស្នើឱ្យពលរដ្ឋឈប់ចាញ់ បោ​ក​មេ​ខ្យល់ ឬក្រុមជនខិលខូចតទៅទៀត»។

រដ្ឋលេខាធិការរូបនេះ បានរំឭកឡើងថា មានប្រជាពក​រដ្ឋ​ជាច្រើ​នប​ន្តកា​រចា​ញ់បោ​កក្រុ​ម​ជ​ន​ខិ​ល​ខូចដែលលក់ដីខ្យល់ គ្មានដីពិត ប្រាកដ និងគ្មានការកាន់កាប់ស្របច្បាប់។ ក្រុ​ម​ជ​ន​ខិ​ល​ខូ​ច​​មួយ ចំនួនបានដើរចង្អុលដីព្រៃដើម្បីលក់ និងខ្លះទៀត បង្កើតឯកសារក្លែងក្លាយដើម្បី​យក​ដី​ព្រៃ​របស់រដ្ឋដោយប្រឌិតថាជាដីដែលប្រជាពលរដ្ឋបានកាន់កាប់អាស្រ័យផលជាយូរមក ហើ​យ​ដើម្បីស្នើសុំកាត់ឆ្វៀល។ ឯកឧត្តមក៏បានលើកឡើងផងដែរថា ក្រុមជនខិលខូចមួយចំនួ​ន​ប​ន្ត​យុទ្ធសាស្ត្រឈ្នះបានដី ចាញ់បានលុយក្នុងជម្លោះដណ្តើមដីរដ្ឋ និងមាន​ក្រុម​ជន​ខិ​ល​ខូ​ច​ខ្លះ​បា​នជួលប្រជាពលរដ្ឋដើម្បីតវ៉ា និងទាមទារដីជាមួយអាជ្ញាធរពេលចុះអនុវត្តច្បាប់។

រដ្ឋលេខាធិការក្រសួងបរិស្ថានបានគូសបញ្ជាក់ថា សូមកុំជឿលើ ជន​ខិល​ខូច​ដែល​អះ​អា​ង​ថា​ទិ​ញ​ដីរដ្ឋហើយអាចធ្វើប្លង់រឹងជាកម្មសិទ្ធិបាននោះ នេះគឺជាការបោកប្រាស់សុទ្ធសាធ។ លោ​ក​រ​ដ្ឋ​លេខាធិការបានលើកឡើងថា កាលដែលបងប្អូនប្រជាពល​រដ្ឋមួយចំនួន​បន្ត​ចាញ់​បោ​ក​មេ​ខ្យ​ល់​ក្នុងការទិញលក់ដូរដីខុសច្បាប់នឹងត្រូវប្រឈមមុខនឹងបញ្ហា ២ គឺទី១ ការខាតបង់​ប្រា​ក់និ​ង​ទ្រ​ពសម្បត្តិរបស់ខ្លួន និងទី២ ប្រឈមមុខនឹងច្បាប់ជាមួយនឹងជនល្មើស ដោយសារតែ កា​រ​រុ​ក​រា​ន ទន្ទ្រានកាន់កាប់ដីព្រៃរដ្ឋ និងទិញលក់ដូរដីព្រៃរដ្ឋជាទង្វើខុសច្បាប់៕

ដោយ៖ គង់ សេដ្ឋាមុនី