កម្ពុជា-វៀតណាមចុះហត្ថលេខា លើកិច្ចព្រមព្រៀងរួមគ្នាក្នុងការពង្រឹងព​ង្រីកកិច្ចសហ​ប្រ​តិ​ប​ត្តិ​កា​​ររដ្ឋសភាប្រទេសទំាងពីរឱ្យកាន់តែស៊ីជម្រៅនិងទូលំទូលាយ

ភ្នំពេញ៖ សម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា និង ប្រធានរដ្ឋសភាវៀតណាម បា​ន​ចុះ​ហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាក្នុងពង្រឹងពង្រីកកិច្ចសហប្រតិបត្តិ​ការរដ្ឋស​ភាប្រ​ទេស​ទំា​​ង​ពីរឱ្យកាន់តែស៊ីជម្រៅនិងទូលំទូលាយ។
សម្តេច ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និង លោក វឿង ឌីញ ហ្វេ (VUONG DINH HUE) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានជួ​ប​ស​វ​នា​​ការ និងពិភាក្សាការងារ នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅវិមានរដ្ឋសភា។

 

បន្ទា​ប់មកថ្នាក់ដឹកនាំរដ្ឋសភាប្រទេសទាំងពីរនឹងអញ្ជើ​ញចុះហត្ថលេខាលើអនុ​ស្សរ​ណៈ​យោ​គ​យ​ល់គ្នារវាងរដ្ឋសភាកម្ពុជា-វៀតណាម និងបានអញ្ជើញជាអធិបតីភាព​នៅក្នុ​ងពិ​ធី​ចុះ​ហ​ត្ថ​លេ​ខា​ លើអនុស្សរណៈយោគយល់គ្នារវាងអគ្គលេខាធិការដ្ឋានរដ្ឋសភាកម្ពុជា និងខុទ្ទកាល័យ​រដ្ឋ​ស​ភាវៀតណាម នៅក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ ទូលំទូលា​យ​ ឆ្លើយតបបរិបទជាក់ស្តែង ផងដែរ។

សម្តេច ហេង សំរិន បានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការវាងរដ្ឋសភាកម្ពុជា-វៀតណាម មានការវិវឌ្ឍកាន់តែរីកចម្រើន និងស្អិតរមួត ដោយភាគីទាំងពីរបានឯកភាព និងចុះ​អ​នុ​ស្ស​រ​ណៈ​ នៃកិច្ចព្រមព្រៀងជាមួយគ្នា សំដៅបន្តពង្រឹងកិច្ចសហប្រតិបត្តិការ គ្រប់កម្រិត តាម​រ​យៈ​កា​រផ្លាស់ប្តូរទស្សនកិច្ច នៃថ្នាក់ដឹកនាំជាន់ខ្ពស់ ការផ្លាស់ប្តូរបទពិសោ​ធន៍រវា​ងគ​ណៈក​ម្មកា​រ​ជំ​នា​ញ និងមន្រ្តីជំនាញ ការចែករំលែកព័ត៌មាន និងការគាំទ្រគ្នាទៅវិញទៅមក នៅក្នុង​វេ​ទិ​កា​អ​ន្ត​រសភា ក្នុងតំបន់ និងអន្តរជាតិ។

សម្តេចប្រធានរដ្ឋសភា បានលើកឡើងបន្ថែមថា រដ្ឋសភាកម្ពុជាពេញចិត្ត និងគាំទ្រ​ចំពោះ​វ​ឌ្ឍ​ន​ភាព នៃកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល នៃប្រទេសទាំងពីរនាពេលកន្លងមក។

លោក វឿង ឌីញ ហ្វេ បានសម្តែងក្តីរីករាយយ៉ាងក្រៃលែងចំពោះ​ចំណងមិ​ត្តភាព​និង​កិច្ច​សហ​ប្រ​តិ​បត្តិការប្រទេសទាំងពីរ ពិសេសរដ្ឋសភាប្រទេសទំាងពីរ មានការរីកចម្រើនជាលំដាប់ ទាំ​ង​នៅក្នុងកម្រិតទ្វេភាគីនិងអន្តរជាតិ។ លោកបានស្នើ សម្តេចប្រធានរដ្ឋសភាជួយជំរុញ និង​បង្ក​លក្ខណៈកាន់តែងាយស្រួលនៅក្នុងលើកកម្ពស់កិច្ចសហប្រតិបត្តិការនេះ ឱ្យបា​ន​នៅ​គ្រ​ប់​ក​ម្រិតទំាងកម្រិតថ្នាក់ដឹកនាំ គណៈកម្មការ សមាជិកសភាស្រ្តី សមាជិកសភាវ័យក្មេង និ​ង​ក​ម្រិ​តមន្រ្តីបច្ចេកទេស។

លោក វឿង ឌីញ ហ្វេ បានជូនពរដល់រដ្ឋសភាកម្ពុជារៀបចំមហាសន្និបាតAIPA លើកទី៤៣ ទ​ទួ​លបានជោគជ័យ។ ជាមួយគ្នានេះ លោកក៏បានអបអរសាទរចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែ​ល​បានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០និង៤១ និងកិច្ចប្រជុំពាក់ព័ន្ធ ទទួ​ល​បានជោគជ័យយ៉ាងត្រចះត្រចង់ ដែលធ្វើឱ្យកិត្យានុភាព និងតួនាទីរបស់កម្ពុជា នៅ​លើ​ឆា​ក​អ​ន្តរជាតិកាន់តែសំខាន់ឡើង។

សូមជម្រាបជូនថា តបតាមការអញ្ជើញរបស់ សម្តេចប្រធានរដ្ឋសភា លោក វឿង ឌីញ ហ្វេ បា​ន​​ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម មកបំពេញទស្សនកិច្ចជាផ្លូវការ និ​ង​មិ​ត្ត​ភា​ព នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២។ បន្ទា​ប់​ម​ក​លោ​កនឹ​ង​​អញ្ជើញចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៣ ដែលរដ្ឋស​ភាក​ម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះបន្តទៀត។ ទន្ទឹមនេះ រដ្ឋសភា​កម្ពុជាបានរៀប​ចំទទួ​លបដិសណ្ឋារកិ​ច្ចជាផ្លូវ​ការ​ចំ​ពោះ​គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា វៀតណាម ដឹកនាំដោយ លោក វឿង ឌីញ ហ្វេ នាព្រឹ​ក​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅវិមានរដ្ឋសភា មុនពេលដែលថ្នាក់ដឹកនាំរដ្ឋស​ភាប្រទេ​សទំា​ងពី​របា​នជួបពិភាក្សាការងារទ្វេភាគី។

សម្រាប់ ដំណើទស្សនកិច្ចរបស់ លោក វឿង ឌីញ ហ្វេ នៅកម្ពុ​ជានាពេល​នេះបា​នធ្វើ​ឡើង​បន្ទា​ប់​​ពី​សម្តេច ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា បំ​ពេ​ញ​​ទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាម កាលពីខែកញ្ញា កន្លង​ម​ក​នេះ​៕​

ដោយ៖ គង់ សេដ្ឋាមុនី