ភ្នំពេញ ៖ តបតាមការអញ្ជើញរបស់ ប្រធានាធិបតីអ៊ុយក្រែន លោក ហ្ស៊ែលឡិនស្គី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានទទួលយកយល់ព្រមទៅបំពេញទស្សនកិច្ចនៅអ៊ុយក្រែន ក្នុងពេលវេលាសមស្របណាមួយនាពេលខាងមុខ។
ការទទួលយកការអញ្ជើញទៅទស្សនកិច្ច នៅអ៊ុយក្រែនដែលកំពុងមានសង្គ្រាមនេះបង្កឡើងដោយរុស្ស៊ី ក្នុងជំនួបតាមទូរស័ព្ទដ៏កម្ររវាងសម្តេចនិងលោក ហ្ស៊ែល ឡិនស្គី នាល្ងាចថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២។
យោងតាមលទ្ធផលជំនួបរវាងភាគីទាំងបង្ហាញដោយក្រសួងការបរទេសខ្មែរ ចំនួន៣ទំព័រ នាល្ងាចថ្ងៃដដែលនោះគូសបញ្ជាក់ថា “លោក ហ្ស៊ែលឡិនស្គីក៏បានអញ្ជើញសម្តេចតេជោនាយកដ្ឋមន្ត្រីទៅបំពេញទស្សនកិច្ចនៅអ៊ុយក្រែនតាមពេលសមស្រប”
ជាការឆ្លើយតប សម្តេចតេជោនាយកដ្ឋមន្ត្រី ក៏បានទទួលយកសេចក្តីអញ្ជើញសម្តេចទៅទស្សនកិច្ចនៅអ៊ុយក្រែនតាមពេលវេលាសមស្របណាមួយនាពេលខាងមុខ។
សូមរំលឹកថា សម្តេចតេជោក៏ធ្លាប់បានអញ្ជើញទៅទស្សនកិច្ចនៅអ៊ុយក្រែនកាលពីឆ្នាំ១៩៨១ ផងដែរ។
គួរកត់សំគាល់ថា ក្នុងពេលមីយ៉ាន់ម៉ាកំពុងមានបញ្ហា ដោយជម្លោះ កាលជាង១ឆ្នាំមុន សម្តេចតេជោ ក៏បានបំពេញទស្សនកិច្ចផងដែរ៕ ដោយ៖ រិន ចំរើន