លោក សុខ ឥសាន ៖ ការចាប់ខ្លួនយុវជនធែល ធីលែន កើតចេញពីទង្វើប្រឆាំងរបស់សាម៉ីខ្លួន

ភ្នំពេញ ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានថ្លែងនៅថ្ងៃ៥ តុលា ថា “ការចាប់ខ្លួន យុវជនកូន២ឈ្មោះធែល ធីលែន កើតចេញពីទង្វើប្រឆាំងរបស់សាមុីជន” ។

លោកបន្តថា ដូច្នេះប៉ុន្មានឆ្នាំក៏ដោយ បើឯងរត់គេចខ្លួន បើសមត្ថកិច្ចរកឃើញពេលណា ត្រូវចាប់ខ្លួនពេល នោះតែម្តង ព្រោះរឿងនៅជាធរមាន។
ធែល ធីលែន ជាយុវជនម្នាក់មានសកម្មភាពផុសផុ ល ចេញមុខរិះគន់ការផ្ដល់បណ្ណស្នាក់នៅអចិន្រ្តៃយ៍ដល់ជនជាតិវៀតណាម និងប្រឆាំងការបង្កើតដេប៉ាតឺម៉ង់វៀតណាម នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញនាពេលកន្លងមក។

លោកធែល ធីលែនត្រូវបានក្រុមសមត្ថកិច្ចស្លៀកពាក់ស៊ីវិលជាច្រើននាក់ ចាប់ខ្លួនវាយខ្នោះដាក់លើរថយន្ត បន្ទាប់ពីបញ្ចប់កិច្ចប្រជុំជាមួយសាលារាជធានីភ្នំពេញទាក់ទងនឹងការធ្វើបាតុកម្មនៅទីលានប្រជាធិបតេយ្យកាលពីព្រឹកថ្ងៃ៤ តុលា ។

បន្ទាប់មកលោកត្រូវបានចៅក្រមស៊ើបសួរខេត្តកណ្ដាល លោក ប្លុង វិសាល ចេញដីបង្គាប់ឱ្យឃុំខ្លួនពីបទលួចលក់អចលនវត្ថុរបស់អ្នកដទៃដែលបានប្រព្រឹត្តទៅនៅភូមិព្រែកដូនហែម ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាល ខេត្ដកណ្ដាល កាលពីអំឡុងឆ្នាំ២០១៦ ៕ ដោយ៖ រិន ចំរើន