រាជបណ្ឌិត្យសភាកម្ពុជា ប្រកាសរៀបចំកិច្ចពិភាក្សាតុមូលស្ដីពីសណ្ដាប់ធ្នាប់ពិភពលោកថ្មី និងភាពគ្រោះថ្នាក់នៃសង្រ្គាមនុយក្លេអ៊ែ

ភ្នំពេញ៖ រាជបណ្ឌិត្យសភាកម្ពុជា ប្រកាសរៀបចំកិច្ចពិភាក្សាតុមូលស្ដីពីសណ្ដាប់ធ្នាប់ពិភពលោកថ្មី និងភាពគ្រោះថ្នាក់នៃសង្រ្គាមនុយក្លេអ៊ែ។ កិច្ចពិភាក្សាតុមូលនេះគ្រោងនឹងធ្វើឡើងនៅថ្ងៃទី១៤ តុលាខាងមុខនេះ វេលាម៉ោង៩ព្រឹក នៅសាលមរតកសិល្បៈខ្មែរ អគារឥន្រ្ទទេវីនៃរាជបណ្ឌិត្យសភាកម្ពុជា។ នេះបើយោងតាមសេចក្តីជូនដំណឹងនៅថ្ងៃពុធ ទី៥ តុលានេះ។

កិច្ចពិភាក្សតុមូលនេះមានវាគ្មិនសុទ្ធសឹទតែជាអ្នកជំនាញខាងប្រវត្តិសាស្រ្ត និងទំនាក់ទំនងអន្តរជាតិរួមមាន៖លោកបណ្ឌិត ដៀប សុផល អ្នកស្រាវជ្រាវនិងជាសាស្រ្ដាចារ្យប្រវត្ដិសាស្រ្ដ, លោកបណ្ឌិត ផុន ប៊ុនថាល់ អ្នកស្រាវជ្រាវកម្ពុជា, លោកបណ្ឌិត កា ម៉ាធុល អនុប្រធានវិទ្យាស្ថានទំនាក់ទំនងអន្ដរជាតិនៃកម្ពុជា និងលោក ពុយ គា អ្នកសារព័ត៌មានកម្ពុជា៕ ដោយ៖ ឆឹម ទិត