សាកលវិទ្យាល័យភូមិន្ទភ្នំពេញ នឹងមានបង្រៀនភាសាបរទេសពីរទៀត គឺភាសាទួរគី  និងភាសាអេស្បាញ

ភ្នំពេញ៖ តាមរយៈផេកផ្ទាល់ខ្លួន កាលពីថ្ងៃទី២៩ខែកញ្ញាឆ្នាំ២០២២ លោក ជេត ជាលី សា​ក​ល​​វិទ្យាធិ​ការ​នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញបានឱ្យដឹងថា សាកលវិទ្យាល័យ​នឹង​បើក​ប​ង្រៀ​ន​​​ភា​សា​ប​​រទេ​ស​ថ្មី​ៗប​ន្ថែ​ម​ទៀ​ត​​លើភាសាដែលមានស្រាប់ដូចជា អង់គ្លេស បារាំង ចិន ជប៉ុ​ន​។​ល។

លោក ជេត ជាលី បានសរសេរបញ្ជាក់ថា «ក្នុងពេលខាងមុខ RUPP នឹងមានប​ង្រៀន​ភា​សា​ប​រ​​ទេស​ពី​រទៀត គឺភាសាទួរគី (Turkish Language) និងភាសាអេស្បាញ (Spanish Lan​g​u​a​g​e​)​។​ សាក​លវិទ្យាល័យ​យើងកំពុ​ងធ្វើ​កិច្ច​កា​របច្ចេកទេសលើរឿងនេះ»។

ការបង្ហើបឱ្យដឹងនេះ បន្ទាប់ពីសាកលវិទ្យាល័​យភូមិ​ន្ទភ្នំ​ពេញ​ទើប​សម្រេ​ច​បើ​ក​ដេ​ប៉ា​តេ​ម៉​ង់​ភា​សាវៀតណាមនាពេលថ្មីៗនេះ៕

ដោយ៖ គង់ សេដ្ឋាមុនី