សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលព្រះរាជដំណើរយាងនិវត្តន៍របស់ព្រះមហាក្សត្រ និងសម្តេចម៉ែ យាងពីទីក្រុងប៉េកាំង ប្រទេសចិន

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅរសៀល ថ្ងៃ​ព្រ​ហស្បតិ៍​ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២នេះ បានអញ្ជើញទទួលព្រះរាជដំណើរព្រះករុណា ព្រះ​បាទ​សម្តេច​ ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេចម៉ែ ព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ យាងនិវត្តន៍ពីទីក្រុងប៉េ​កាំង​ប្រទេ​ស​ចិ​ន​ ក្នុងព្រះរាជសកម្មភាពដើម្បីពិនិត្យព្រះរាជសុខភាព។

តាមរយៈផេកផ្លូវការ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានថ្វាយសព្វសាធុការពរ«សូមព្រះអង្គ​ទ្រង់ប្រ​កប​ដោយ​ព្រះពលានុភាពខ្លាំងក្លា ព្រះបញ្ញាញាណវាងវៃ ព្រះរាជ​សុខ​ភាព​ល្អប​រិបូណ៌ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំ ដល់ប្រ​ជា​នុ​រា​ស្ត្រ​គ្រ​ប់រូប រស់នៅក្នុងសុខសន្តិភាព តរៀងទៅ»៕



ដោយ៖ គង់ សេដ្ឋាមុនី