កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េ ត្រូវបា​ន​រដ្ឋ​សភា​កូ​រ៉េ​ផ្ត​ល់​ស​ច្ចាប័ន​ជា​ផ្លូ​វ​កា​រ​ហើ​យ

ភ្នំពេញ៖ រដ្ឋសភាកូរ៉េបានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី (FTA) ជា​មួ​យ​ក​ម្ពុជារួចរាល់ហើយ កាលពីថ្ងៃទី២៧ខែកញ្ញា ឆ្នាំ២០២២ ដែលនឹងធ្វើឱ្យកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីទី២របស់កម្ពុជា អា​​ចចូលជាធរមាននៅ៦០ថ្ងៃ បន្ទាប់ពីរាជរដ្ឋាភិបាលកូរ៉ ជូនដំណឹងផ្លូវការមកកម្ពុជា។

ក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា យោងតាមការចុះផ្សាយរបស់ The Korea Times, សភា​កូ​រ៉េ​បា​​នផ្តល់សច្ចាប័ន លើ​ស​ច្ចា​ប័​ន​លើ​កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយកម្ពុជា តំណា​លគ្នា​នឹ​​ងការផ្តល់សច្ចាប័ន លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកូរ៉េ ជាមួយ​នឹង​អ៊ីស្រា​អែល​ផង​ដែ​រ​។

ក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពល បានបញ្ជាក់ថា «រដ្ឋា​ភិ​បា​លកូ​រ៉េនឹ​ងជូ​នដំ​ណឹ​ង​ដ​ល់អ៊ីស្រាអែល និងកម្ពុជា អំពីការបញ្ចប់នីតិវិធីក្នុងស្រុកទាំងអស់ ដើម្បី​ឱ្យកិ​ច្ចព្រ​មព្រៀ​ង​ពា​ណិ​ជ្ជកម្មសេរីនេះចូលជាធរមាន»។

គួររម្លឹកថា៖ ប្រទេសកូរ៉េ បានចុះហត្ថ​លេខាលើកិ​ច្ចព្រម​ព្រៀងពា​ណិ​ជ្ជក​ម្មសេ​រីទ្វេ​ភាគី​ជាមួ​យ​ក​ម្ពុជា កាលពីខែតុលា ឆ្នាំ២០២១ កន្លងទៅ។

បន្ទាប់ពីសភាកូរ៉េផ្តល់សច្ចាប័នរួចហើយ រដ្ឋាភិបាលកូរ៉េនឹងធ្វើការជូនដំណឹង (Notification) ដល់​កម្ពុជា នៅរយៈពេល ៦០ថ្ងៃ បន្ទាប់ពីការជូនដំណឹងនេះ កិច្ចព្រ​មព្រៀ​ងពា​ណិជ្ជ​កម្ម​សេ​រី​ទ្វេ​ភាគីកម្ពុជា-កូរ៉េ (CKFTA) នឹងត្រូវចូលជាធរមាន។

ក្រសួង​ពាណិជ្ជកម្មរំពឹងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងកូរ៉េ នឹងជំរុ​ញ​កា​រ​នាំ​ចេ​ញរបស់កម្ពុជា ទៅកាន់កូរ៉េបន្ថែមទៀត ដូចជា ផលិតផលសម្លៀកបំពាក់ និងវាយនភណ្ឌ ស្បែ​កជើង កាបូប គ្រឿង បន្លាស់ ឧបករណ៍អេឡិចត្រូនិក កៅស៊ូ និងផលិត​ផ​ល​កសិ​កម្ម​ជា​ដើ​ម​។

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី ទី២​រ​ប​ស់​ក​ម្ពុ​ជា​ បន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន បានចូលជាធរមាន កា​ល​ខែ​ម​ក​រា​ ឆ្នាំ២០២២ តំណាលគ្នានឹងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយក្នុងតំបន់ (R​CEP) ដែលមានការចូលរួមប្រទេសចំនួន១៥ រួមមានប្រទេសជាសមាជិកអាស៊ានទាំង១០ និ​ងដៃគូពាណិជ្ជកម្មសេរី ចំនួន៥ទៀត មានអូស្ត្រាលី ចិន ជប៉ុន កូរ៉េខាងត្បូង និ​ង​ណូ​វែ​ល​ហ្សេ​ឡ​ង់៕

ដោយ៖ គង់ សេដ្ឋាមុនី