ក្រសួងការងារប្រកាសដំឡើង ប្រាក់ខែកម្មករ ដល់២០០ដុល្លារ

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២នេះ បានប្រកាស ដំឡើងប្រាក់ខែគោលរបស់កម្មករ-កម្មការិនី ពី១៩៤ដុល្លារ ក្នុងឆ្នាំ២០២២ ដល់​២​០​០ដុល្លារ ក្នុងឆ្នាំ២០២៣។
ការដំឡើងបន្ថែម៦ដុល្លារនេះ ធ្វើឡើងតាមរយៈ សេចក្តីប្រកាសព័ត៌មាន ដោយបានបញ្ជក់ថា

ប្រាក់ខែ២០០ដុល្លារនេះ ចាប់ឡើងពីថ្ងៃខែមករា ឆ្នាំ២០២៣តទៅ។

សូមជម្រាបថា ការដំឡើងប្រាក់ខែជាបន្តបន្ទាប់នេះ ដោយការយល់ឃើញពីតម្រូវការចំណាយ​ជាក់​​ស្ដែ​ងស្របតាមការទាមទារ ​រ​ប​ស់​កម្មក-កម្មការិនី ទើប​ក្រ​សួ​ងការងារ និងប​ណ្តុះប​ណ្តាល​វិជ្ជា​ជីវៈ​ជាសេ​នាធិ​កា​រ ​រ​ប​ស់​រាជ​រ​ដ្ឋា​ភិ​បាលសម្រច តាមការចង់បានរបស់កម្មករ-កម្មការិនី៕

ដោយ៖ សាន សៀងហៃ