សម្តេចតេជោ ហ៊ុន សែន អញ្ជើញ​ទៅចូលរួមសន្និបា​តអ​ង្គកា​រស​ហប្រ​ជាជា​តិ​លើ​ក​ទី​៧​៧​ និងបា​ន​នាំចៅស្រីច្បងទៅជាមួយដើម្បីឱ្យចេះរៀនធ្វើការងារ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយ​ក​រ​ដ្ឋ​ម​ន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២​០​២​២នេះ បានដឹ​ក​នាំគ​ណៈប្រ​តិភូ​ជាន់​ខ្ពស់ អញ្ជើញ​ទៅចូល​រួមម​ហាសន្និ​បាត​អង្គ​ការ​សហ​ប្រ​ជា​​​ជា​តិលើកទី៧៧ បំពេញទស្ស​នកិ​ច្ចផ្លូ​វ​កា​រ​ នៅសាធារណរដ្ឋគុយបា និងចូល​រួម​ពិ​ធី​បុ​ណ្យ​សពថ្នាក់ជាតិរបស់លោក អាបេស៉ីនហ្សូ អ​តី​ត​នាយករដ្ឋមន្ត្រីជប៉ុន ចាប់ពីថ្ងៃទី២១-២៨ ខែ​ក​ញ្ញា​ឆ្នាំ២០២២។

មុនចាកចេញពីកម្ពុជា សម្តេចបាន បង្ហោះរូបថតជាមួយចៅស្រីតាមបណ្ដាញ​ទំនា​ក់ទំ​នង​ស​ង្គ​ម​ហ្វេសប៊ុក អមដោយសំណេរបញ្ជាក់ថា «យកចៅស្រីទៅជាមួយដើម្បីឱ្យរៀនធ្វើការ។ចៅស្រី​ម្នា​ក់​ទៀតរង់ចាំលើយន្តហោះមុនមិ​នបា​ន​ថ​តរូប​ជាមួយ»​។ ហើយ សម្តេចបាន​ជូនព​របង​ប្អូន​ជន​រួម​ជាតិជួបតែសេចក្តីសុខ​សេច​ក្តីច​ម្រើ​ន​​។

សូមជម្រាបថា សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងអញ្ជើ​ញចូល​រួម​សម័​យប្រ​ជុំលើ​ក​ទី​៧៧ នៃកិច្ចពិភាក្សាទូទៅរបស់មហាសន្និបាត អង្គការសហប្រជាជាតិ (ម.ស.អ.ស.ប) ក្រោ​ម​ប្រ​​ធា​នបទ «ចំណុចរបត់សំខាន់នៃការផ្លាស់ប្តូរមិនអាចត្រឡប់ក្រោយបាន៖ ដំណោះស្រាយ​បរិ​វត្តកម្មចំពោះបញ្ហាប្រឈមប្រទាក់ក្រឡាគ្នា» ចាប់ពីថ្ងៃទី២១-២៣ ខែកញ្ញា ឆ្នាំ២០២២ នៅ​ទី​ក្រុ​ងញូវយ៉ក។

បន្ទាប់មក តបតាមការអញ្ជើញរបស់ លោក មីហ្គេល ឌីយ៉ាស-កាណែល បឺមូដេស លោ​ក​ប្រ​ធា​នាធិបតីគុយបា សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅ​សា​ធា​រណរដ្ឋគុយបា ពីថ្ងៃទី២៣-២៥ ខែកញ្ញា ឆ្នាំ២០២២។

សម្រាប់ពិធីបុណ្យសពថ្នាក់ជាតិរបស់ លោក អាបេ អតីតនាយករដ្ឋមន្ត្រីជប៉ុនសម្ដេចតេជោ នា​យករដ្ឋមន្ត្រី នឹងអញ្ជើញចាកចេញពីទីក្រុងហាវាណា ឆ្ពោះទៅកាន់ទីក្រុងតូក្យូដើម្បី ចូ​លរួ​ម​ក្នុ​ង​ពិធីបុណ្យសពថ្នាក់ជាតិរបស់លោក អាបេ ស៉ីនហ្សូ (ABE Shinzo) អតីតនាយករដ្ឋម​ន្ត្រីជ​ប៉ុន​ ដែលនឹងប្រព្រឹត្តនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២៕



ដោយ៖ គង់ សេដ្ឋាមុនី