“ការងារតម្បាញសូត្រ “ គឺជាផ្នែកមួយនៃការបង្កើនការងារក្នុងប្រទេសកម្ពុជា

 ភ្នំពេញ៖ ការផ្សាយរបស់ រា​ជ​ប​ណ្ឌិ​ត្យ​ស​ភា​កម្ពជា ដោយស្រង់យកបទបង្ហាញរបស់ កញ្ញា ម៉ៅ សុគន្ធា ឱ្យដឹងថា របរតម្បា​ញសូ​ត្រខ្មែរជា​រប​រ​ដែ​ល​រួ​ម​ចំ​​ណែ​​កលើកកម្ពស់វប្បធម៌ ប្រពៃ​​ណី​ខ្មែរ ទា​ក់​ទាញទេសចរ សេដ្ឋកិច្ចមូលដ្ឋាន​តាម​រ​យៈ​កា​របង្កើតការងារ​និងប្រា​ក់ចំ​ណូ​ល​​ជូ​ន​ព​ល​រ​ដ្ឋ។

ក្នុងសន្និសីទអន្តរជាតិលើកទី៩ ស្តីពី “តួនាទីសហគ្រាសធុនតូច និង​មធ្យ​មក្នុ​ង​កា​រ​អ​ភិ​វ​ឌ្ឍ​សង្គម និងសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជា ឡាវ និងប្រទេសវៀតណាម” នៅ​រា​ជ​ប​ណ្ឌិ​ត្យ​ស​ភា​កម្ពជា ថ្ងៃអង្គារ ទី២០ ខែកញ្ញានេះ  កញ្ញា ម៉ៅ សុគន្ធា ថ្លែងថា ការអភិវឌ្ឍវិស័យសូត្រ មាន​សា​រៈសំខា​ន់ណា​ស់​ក្នុង​ការ​លើ​ក​កម្ពស់កម្រិតជីវភាពរបស់ប្រជាជននៅតាមសហគមន៍។

កញ្ញា ម៉ៅ សុគន្ធា បានបរិយាយបន្ថែមថា មុខ​រ​បរតម្បាញសូត្រ បានផ្ត​ល់នូ​វ​ឱកា​សកា​រងា​រ​ឱ្យ​ប្រជាពលរដ្ឋនៅផ្ទះតាមសហគមន៍នានា ដោយមិនចាំ​បាច់ធ្វើ​ចំណា​កស្រុ​កទៅ​រក​ប្រ​ភ​ព​ហិ​រញ្ញវត្ថុនៅខេត្តឆ្ងាយ ឬនៅប្រទេសជិតខាងឡើយ។

បើតាម កញ្ញា សុគន្ធា បានបញ្ជាក់ថា ការងារនេះ មិនតម្រូវសម្រាប់តែអ្នកមានការអប់រំខ្ពស់ តែប​ងប្អូននៅតាមសហគមន៍ ដែលមិនមានលទ្ធភាពសិក្សារៀនសូត្របានច្រើន ក៏អាច​នឹង​ចាប់​​យករបរនេះសម្រាប់ចិញ្ចឹមខ្លួន ព្រមទាំងមា​នពេល​វេលានៅ​ក្បែរនិ​ងនៅ​មើល​ថែគ្រួ​សា​រ​ផងដែរ។

យោងតាម ការសិក្សាស្រាវជ្រាវនៅកម្ពុជាមានតម្រូវការសូត្រច្រើន ហើយកម្ពុជា មិ​នទាន់​អា​​ចផ្គ​​ត់​ផ្គ​ង់​សូ​ត្រគ្រប់គ្រាន់ សម្រាប់វិស័យតម្បាញក្នុងប្រទេសដែល​កំពុង​តែត្រូ​វកា​រ​ជា​ចាំ​បា​ច់ ហើ​យ​ក​ម្ពុជាត្រូវនាំចូលសូត្រពីប្រទេសជិតខាង។

សូមជម្រាប់ជូនថា ជារៀងរាល់ឆ្នាំ កម្ពុជាត្រូវការសូត្រតម្បាញ មិនតិចជាង៤០០ តោ​ន​នោះ​ទេ សម្រាប់ផ្គត់ផ្គង់ដល់តម្រូវការផលិតផលផលិតចេញពីសូត្រនៅក្នុងកម្ពុជា ជាពិ​សេ​ស​​សម្រាប់បំពេញតម្រូវការរបស់ភ្ញៀវទេសចរបរទេស និងតម្រូវ​ការ​ប្រើប្រា​ស់ក្នុ​ងប្រទេស​ក​ម្ពុ​ជាផ្ទាល់៕

ដោយ៖ ឆឹម ទិត