អភិបាលខេត្តត្បូងឃ្មុំ៖ កងកម្លាំងគ្រប់ប្រភេទត្រូវតែបង្ក្រាបល្បែងស៊ីសង ខុសច្បាប់គ្រ​ប់ប្រ​ភេទ​ឱ្យអស់ចេញពីមូលដ្ឋាន

ត្បូងឃ្មុំ៖ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងជាប្រ​ធា​ន​គ​ណៈ​ប​ញ្ជា​កា​រ​ឯ​ក​ភា​ពរដ្ឋបាលខេត្ត បានអំពា​វនាវដល់ប្រជាពលរដ្ឋ និងមន្ត្រីពាក់ព័ន្ធសហការឱ្យ​ជិត​ស្និ​ទ្ធ​ជា​មួ​យ​សមត្ថកិ​ច្ចគ្រប់​លំដា​ប់​ថ្នាក់ ក្នុងការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព គឺ​រួ​ម​គ្នាលុបបំបាត់ល្បែងស៊ី​សង​ខុសច្បាប់គ្រប់ប្រភេទ និងបទល្មើសនានាក្នុងមូលដ្ឋាន ដើ​ម្បី​មា​នសន្តិសុខល្អ។

លោកអភិបាលខេត្ត ថ្លែងបែបនេះក្នុងឱកាសអញ្ជើញ​ជាអធិបតី​ភាព​ក្នុ​ង​វ​គ្គ​ប​ណ្តុះ​បណ្តា​ល​ផ្ស​ព្វផ្សាយសេចក្តីណែនាំស្តីពីបែបបទ នីតិវិធីនៃ​ការផ្ត​ល់សេ​វារ​ដ្ឋ​បា​ល​តា​មយ​ន្តការ​ច្រ​ក​ចេ​ញ​ចូលតែមួយនៃរដ្ឋបាលឃុំ-សង្កាត់ ដោយមានអ្នកចូលរួម​ចំនួ​ន​២​៤​២​នា​ក់ មកពី​ប​ណ្តា​ឃុំ​ស​ង្កាត់ក្នុងខេត្តត្បូងឃ្មុំ នៅសាលប្រជុំសាលាខេត្តត្បូងឃ្មុំ នា​ព្រឹ​ក​ថ្ងៃ​ទី​២​០​ ​ខែកញ្ញា ឆ្នាំ២​០​២​២​នេះ​។

យោងតាមផេកផ្លូវការរបស់គណបក្សប្រជាជនកម្ពុជា លោក ជាម ច័ន្ទសោភ័ណ បា​ន​ស​ង្ក​ត់​ធ្ង​ន់​ថា «ការ​បង្ក្រា​បល្បែ​ងស៊ី​ស​​ងគ្រប់ប្រភេទ កងកម្លាំងគ្រប់ប្រភេទសូមបន្តអនុវត្ត ការ​កា​រពារសន្តិសុខ សណ្តាប់​ធ្នាប់​សា​ធា​រណៈ ក្នុងមូលដ្ឋានឱ្យបានល្អប្រសើរ ត្រូ​វ​ធ្វើ​ឱ្យ​ជា​ប់​ដូ​ច​ភ្លៀងរលឹម ស្រមតា​មប្រ​សាស​ន៍ដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជា​ណា​ច​ក្រ​ក​ម្ពុ​ជា​»។

លើសពីនេះទៅទៀត លោក អភិបាលខេត្ត បានស្នើសុំយ៉ា​ងទទូ​ចធ្វើ​យ៉ាង​ណា​ត្រូ​វ​ប​ន្ត​ព​ង្រឹ​ង​ការការពារ ជាចំណុ​ច​អាទិភាព ដើម្បីការរស់នៅដោយភាពសុខសាន្តរបស់​ប្រជា​ពល​រ​ដ្ឋ​​តា​មរយៈភូមិ ឃុំ មានសុវត្ថិភាព និងបន្តផ្តោតលើសុខភាព សុខុមាលភាពប្រជាជន តា​ម​រ​យៈ​ការបន្តទប់​ស្កាត់ និងគ្រប់គ្រងសភាពការណ៍កូវីដ-១៩ នៅកម្ពុជា មិនឱ្យវិល​ត្រ​ឡ​ប់​ថ​យ​​​ក្រោ​យ៕

ដោយ៖ គង់ សេដ្ឋាមុនី