តំបន់មួយចំនួនក្នុងប្រទេសកម្ពុជា អាចប្រឈមនឹងគ្រោះទឹកជំនន់ក្នុងសប្ដាហ៍នេះ

ភ្នំពេញ៖ ក្រសួងធនធានទឹក និង ឧតុនិយម បានអំពាវនាវដល់អាជ្ញាធរដែនដី និងសាធារ​ណ​ជ​នប្រុងប្រយ័ត្នចំពោះ​ស្ថានភាពធាតុអាកាស​ជំនន់ដែល​អាចកើ​តម​កពី​បរិ​មាណ​ទឹក​ភ្លៀ​ង​ច្រើនហួសកម្រិត (Overflow) និងជំនន់ទឹកភ្លៀង (Flash Flood) ដែ​លនឹ​ងប​ន្ដធ្លា​ក់ប​ន្ថែម​ថ្មីផ្ទួ​នៗទៀត ជាពិសេសនៅក្នុងភូមិសាស្រ្ដនៃតំបន់ជាប់ជួរភ្នំ, ទំនាបជាប់ក្បែរផ្លូវទឹក និងភូ​មិសា​​ស្រ្ដជាប់ព្រំដែនថៃ។

យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ចុះថ្ងៃអង្គារ ទី២០ ខែ​ក​ញ្ញានេះ គូសបញ្ជាក់ថា ចាប់ពីថ្ងៃទី២១ ដល់២៧ ខែកញ្ញា ស​ម្ពាធ​ខ្ព​ស់​នៅលើប្រ​ទេសចិនបានរុញច្រានប្រព័ន្ធសម្ពាធទាប (ITCZ) រំកិលចុះក្រោម អូសប​ន្លាយ​កៀក​ម​ក​លើ​តំ​ប​ន់​ជួ​រភ្នំដងរែក និងខ្ពង់រាបភាគឦសានកម្ពុជា ជាមួយ​នឹងខ្យល់​មូសុ​ងនិ​រតី​បក់​ក្នុង​ល្បឿន​ពី​ខ្សោ​​យទៅបង្គួរ អាចបណ្ដាលឱ្យតំបន់ទំនាបកណ្ដាល មានសីតុណ្ហាភាពអប្ប​ប​រ​មា​ពី២៣-២៥​អង្សាសេ និង សីតុណ្ហភាពអតិបរមា ៣២-៣៤ អង្សាសេ នឹងមានភ្លៀ​ង​ធ្លា​ក់​ក្នុ​ង​ក​ម្រិត​មធ្យមទៅច្រើន លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់។

នៅតំបន់ខ្ពង់រាប សីតុណ្ហាភាពអប្បបរមាមានពី២២-២៤អង្សាសេ និង សីតុណ្ហភា​ពអ​តិ​ប​រ​មា​ មាន ៣១-៣៣ អង្សាសេ នឹងមានភ្លៀងធ្លាក់ក្នុងកម្រិតមធ្យមទៅច្រើន ក្នុងនោះ​ផ្នែ​ក​មួ​យ​ចំនួននៃបណ្ដាខេត្ត នៅក្នុងភូមិសាស្រ្ដជាប់នឹងជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន អា​ច​មា​នភ្លៀងធ្លាក់ខ្លាំង លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់។

ចំណែកឯនៅតំបន់មាត់សមុទ្រសីតុណ្ហភាពអប្បបរមាមានពី២២-២៤អង្សាសេ និង សីតុ​ណ្ហ​ភាពអតិបរមា មាន ៣៩-៣១អង្សាសេ អាចនឹង​មានភ្លៀង​ធ្លាក់ក្នុ​ងក​ម្រិតមធ្យមទៅបង្គួរ លាយឡំ ទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់៕

ដោយ៖ ឆឹម ទិត