សម្ដេចតេជោ ហ៊ុន សែន សុំការអាធ្យាស្រ័យ ដោយមិនអាចរៀបចំការ​ជួបជុំជាមួយ​បងប្អូន​ ​ដែលរស់នៅសហរដ្ឋអាមេរិក និងកាណាដា

ភ្នំពេញ៖ តាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក និង តេឡេក្រាម នៅព្រឹកថ្ងៃ​ទី​២​០​ខែ​ក​ញ្ញា​​​នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានសូ​មកា​រ​អា​ធ្យាស្រ័​យ ដោ​​យមិនអាចរៀបចំការជួបជុំជាមួយបងប្អូនដែលរស់​នៅ​សហរដ្ឋអាមេរិក និងកា​ណា​ដា​បា​ន អាស្រ័យដោយការស្នាក់នៅទីក្រុងញូយ៉ក​មានរយៈ​ពេលខ្លី និងមានកម្មវិធីច្រើន ក្នុង​ខ​ណៈដែលសម្ដេចតេជោនឹងដឹកនាំគណៈ​ប្រតិភូជាន់ខ្ពស់​នៃរាជរដ្ឋាភិបាលកម្ពុជា ទៅ​ចូ​ល​រួ​មមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៧ នៅ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ​២​០​២​២​នោះ​។

សម្ដេចតេជោ ហ៊ុន សែន បានសរសេរថា “បងប្អូនរួមជនរួមជាតិជាទីគោពស្រឡាញ់។ ថ្ងៃ​ស្អែ​ក២១ ខែកញ្ញា ឆ្នាំ២០២២ ខ្ញុំនឹងដឹកនាំគណប្រតិភូទៅចូលរួមមហាសន្និបាតអង្គ​ការ​ស​ហ​ប្រជាជាតិលើក​ទី៧៧​នាទីក្រុងញូយ៉ក សហរដ្ឋអាមេរិក។ បន្ទាប់ពីនោះ នឹងប​ន្តដំ​ណើ​រ​ទៅ​ទស្សនកិច្ចផ្លូវ​ការនៅគុយបា ព្រមទាំងបន្តដំណើរមកទីក្រុងតូត្យូប្រទេសជប៉ុន ដើម្បី​ចូ​ល​រួមបុណ្យសព​ឯកឧត្តមស៊ីនហ្សូ អាបេ អតីតនាយករដ្ឋមន្ត្រីជប៉ុន”។

សម្ដេចតេជោ ក៏សូ​ម​ផ្ញើការ​នឹករលឹក​ដល់បងប្អូនដែលរស់នៅសហរដ្ឋអាមេរិក និ​ង​កា​ណា​ដា​ និងសូមការអាធ្យាស្រ័យ ដោយ​មិន​អាច​រៀបចំការជួបជុំជាមួយបងប្អូនបាន អាស្រ័​យ​ដោ​យការស្នាក់នៅទីក្រុងញូយ៉កមាន​រយៈ​ពេលខ្លីនិងមានកម្មវិធីច្រើន។ ម្យ៉ាង​ទៀ​ត​យើ​ង​ក៏​ទើ​បជួបគ្នាកាលពី​ខែឧសភា ឆ្នាំ២០២២ កន្លងទៅ នៅទីក្រុងវ៉ាស៊ីនតោនហើយដែរ។

សម្ដេចតេជោសង្ឃឹមថា បងប្អូននឹងមានការយោគយល់។ ​សម្ដេចតេ​ជោនាយករដ្ឋ​មន្ត្រី ក៏​បា​នជូនពរបងប្អូនជនរួមជាតិទាំងក្នុងនិងក្រៅប្រទេសជួប​តែសេចក្តីសុខ​សេចក្តីច​ម្រើ​ន​និ​ង​ស​ប្បា​យរីករាយក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ។

បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិ​ការអន្តរ​ជាតិ ដែ​ល​ចេញផ្សាយកាលពីថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា សម្តេចតេជោ ហ៊ុន សែ​ន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំ​គណៈប្រតិភូជាន់ខ្ពស់ អញ្ជើ​ញ​ចូ​ល​​រួមមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៧ បំពេ​ញទស្ស​នកិច្ច​ផ្លូវ​កា​រនៅ​សា​ធា​រ​ណរដ្ឋគុយបា និងចូលរួមពិធីបុណ្យសពថ្នាក់ជាតិ របស់លោក ស៊ីន អាបេ ហ្សូ អតី​ត​នា​យ​ករដ្ឋមន្ត្រីជប៉ុន ពីថ្ងៃទី២១-២៨ ខែកញ្ញា ឆ្នាំ២០២២៕

ដោយ៖ គង់ សេដ្ឋាមុនី