ព្រះមហាក្សត្រអំពាវនាវឲ្យប្រជារាស្រ្តដាំដើមឈើ

ភ្នំពេញ៖ ព្រះករុណា ព្រះបាទ ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជាបានអំពាវនាវឲ្យប្រជារាស្រ្តនាំគ្នាចូលរួមការពារព្រៃឈើ សត្វព្រៃ និងនាំគ្នាដាំដើមឈើជាអត្តសញ្ញាណជាតិ ដើម្បីទុកសម្រាប់កូនចៅជំ នាន់ក្រោយ ដែលជាមរត ដ៏មានតម្លៃរបស់ជាតិ។ 

មានព្រះរាជបន្ទូលក្នុងព្រះរាជពិធី«រុក្ខាទិវា៩កក្កដាឆ្នាំ២០២៣»នៅក្នុងខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី៩កក្កដាឆ្នាំ២០២៣ព្រះអង្គបានអំពាវនាវដល់រាស្ត្រចូលរួមការពារព្រៃ សត្វព្រៃ ដើម្បីរក្សាទុកកូនចៅជំនាន់ក្រោយព្រោះ ជាទ្រព្យសម្បត្តិជាមរតមានតម្លៃរបស់ជាតិ។ 

ព្រះអង្គមានព្រះបន្ទូលបន្តថា ប្រជាពលរដ្ឋកម្ពុជាបាន យល់ច្បាស់ពីសារៈប្រយោជន៍ព្រៃឈើគឺជាទ្រព្យសម្បត្តិរបស់ជាតិដែលមានតម្លៃដ៏មហាសាល សម្រាប់ជីវិតមនុស្ស និងសត្វនៅលើភពផែនដី។ ការបាត់បង់ព្រៃឈើគ្រប់ប្រភេទអាចបណ្តាលឲ្យមានទឹកជំនន់ ខ្យល់ កន្ត្រាក់  រន្ទះនិងគ្រោះរាំងស្ងួត ដែលធ្វើឲ្យជាទីតម្កល់ទឹកសម្រាប់តម្រូវការបស់មនុស្ស  និងសត្វត្រូវរីងស្ងួត និងឈានទៅរការបាត់បង់ព្រៃ សត្វព្រៃ គ្រប់ប្រភេទ និងជាឈានដល់បង្ករ ឲ្យមានភាពរហោស្ថាន និងការធ្លាក់ចុះគុណភាព ដីផងដែរ។  

ព្រះអង្គមានព្រះបន្ទូលបន្ថែមថា ម្យ៉ាងទៀតព្រៃឈើមិនត្រឹមតែមានគុណតម្លៃសម្រាប់ខាងសេដ្ឋកិច្ច និងសង្គមប៉ុណ្ណោះថែមទាំងជួយរក្សាលំនឹងបរិយាកាស និងធាតុអាការបរិសុទ្ធ រក្សាប្រភពទឹកព្រមទាំងការពារទីជំរាល និងការពារជីវៈចម្រុះទៀតផង។  

ព្រះករុណាជីវិតកម្កល់លើក្បូងបានមានព្រះបន្ទូលបញ្ជាក់ថា «ស្ថិតក្នុងបរិបទនេះខ្ញុំព្រះករុណសូមអំពាវនាវចំពោះព្រះសង្ឃមដល់អាជ្ញាធរ ដែនដី ព្រះសង្ឃ និងបងប្អូនជនរួមជាតិទូទាំងប្រទេសសូមមេត្តាចូលរួមដាំដើមឈើគ្រប់ប្រភេទឲ្យបានច្រើនដែលជាអត្តសញ្ញាណជាតិយើងដូចជាដើមត្នោត ដើមគគី  ដើមឈើទាល ល។នៅទីវត្តអារាម  ទីសារធាណៈ រោមណីយដ្ឋាន  ផ្លូវលំ តាមប្រឡាយ និងភូមិដ្ឋាននានា ដើម្បីបំពេញតម្រូវការក្នុងលំនៅដ្ឋាន»។ 

ជាមួយគ្នានោះដែរ ព្រះករុណាក៏បានអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមការពារព្រៃឈើ  សត្វព្រៃ គ្រប់ប្រភេទដើម្បីធានា ធនធានព្រៃឈើ សម្រាប់កូនចៅជំនាន់ក្រោយៗទៀត និងជាពិសេសធ្វើកសិកម្មចម្រុះនៅតាមសហគមន៍នីមួយៗឲ្យអស់លទ្ធភាព ទៅតាមសក្តានុព លប្រកបដោយភាពវ័យឆ្លាត ដោយមិនចាំតែពឹង តែអនុផលព្រៃ ឈើនោះឡើយ៕