ភ្នំពេញ ៖ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា នាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ស្អែកនេះ នឹងដឹកនាំប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ ព្រឹទ្ធសភាដើម្បីពិនិត្យ និងសម្រេចលើសេចក្តីព្រាងច្បាប់ ស្តីពី វិសោធនកម្មច្បាប់បោះឆ្នាត និងសេចក្តីព្រាងច្បាប់ចំនួន៦ផ្សេងទៀត ។
ការកំណត់កិច្ចប្រជុំរបស់ព្រឹទ្ធសភានេះ បន្ទាប់ពីសមាជិករដ្ឋសភាទាំងមូលដែលមានសមាសភាពចំនួន ១១១រូប បានលើកដៃអនុម័ត ជាឯកច្ឆ័ន្ទដោយគ្មានការកែប្រែឡើយ លើសេចក្តីព្រាងវិសោធនកម្មច្បាប់បោះឆ្នោតនេះ កាលពីអាទិត្យមុន៕