ក្រសួងការងារតម្រូវឱ្យម្ចាស់រោងចក្រ ឱ្យកម្មករនិយោជិតជាជនមានពិការភាពចេញមុនម៉ោងការងារ ១៥ នាទី

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានតម្រូវឱ្យម្ចាស់ ឬនាយករោងចក្រ សហគ្រាស ឱ្យកម្មករនិយោជិតជាជនមានពិការភាព បានចេញមុនម៉ោងការងាររបស់ខ្លួនយ៉ាងតិច ១៥ នាទី ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការចេញពីធ្វើការ និងគាំពារសុខុមាលភាពរបស់បងប្អូនកម្មករនិយោជិតទាំង នោះ។

នេះ បើតាមសេកច្តីកជូនដំណឹងមួយដែលត្រូវបាន ចុះហត្ថលេខាដោយ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី ៦ ខែ ខែមិថុនានេះ ។

សេកច្តីជូនដំណឹងដែលបានជម្រាបដល់ម្ចាស់ ឬនាយករោងចក្រ សហគ្រាសទាំងអស់ ដែលស្ថិតក្នុងដែនអនុវត្តនៃច្បាប់ស្ដីពីការងារបញ្ជាក់ថា ការអនុញ្ញាត ឱ្យបងប្អូនកម្មករនិយោជិតជាជនមានពិការភាព បានចេញមុនម៉ោងការងាររបស់ខ្លួនយ៉ាងតិច ១៥ នាទី ដោយ យោងអនុសាសន៍ របស់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់ស្តីពី ការងារពាក់ព័ន្ធនឹងលក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារ ។

សេចក្តីជូនដំណឹងនេះបន្តថា ទន្ទឹមនឹងការផ្ដល់ជូននេះ ម្ចាស់ ឬនាយករោងចក្រ សហគ្រាស ត្រូវរក្សាប្រាក់ឈ្នួល និងអត្ថប្រយោជន៍ ផ្សេងៗស្របតាមបទប្បញ្ញត្តិនៃច្បាប់ស្ដីពីការងារ ជូនដល់បងប្អូនកម្មករនិយោជិតជាជនមានពិការភាពដែលទទួល បានសិទ្ធិអនុញ្ញាតឱ្យចេញមុនម៉ោងការងារនេះ។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈសង្ឃឹមយ៉ាងមុតមាំថា ម្ចាស់ ឬនាយករោងចក្រ សហគ្រាស ទាំងអស់នឹងអនុវត្តតាមសេចក្តីជូនដំណឹងនេះប្រកបដោយប្រសិទ្ធភាព ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ៕