អភិបាលខេត្តកំពតនឹងដោះស្រាយវិវាទរវាងពលរដ្ឋ និងក្រុមហ៊ុនជា សារ៉ននៅចុងសប្តាហ៍នេះ

កំពត៖ អភិបាលខេត្តកំពត លោក ម៉ៅ ធនិន នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងវេទិកាដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការរវាងបងប្អូនប្រជាពលរដ្ឋដែលបាន ធ្វើការវិនិយោគ និងទិញ-លក់អចលនទ្រព្យ ជាមួយនឹងក្រុមហ៊ុន ជា សារ៉ន រៀលធី ឯ.ក ហើយរងនូវការខាតបង់ ទ្រព្យសម្បត្តិ នាថ្ងៃសៅរ៍ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣។ នេះ បើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលស្រុកឈូក។

វេទិកាដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ នឹងត្រូវរៀបចំធ្វើនៅក្នុងបរិវេណ វត្តអង្គឈូក ស្ថិតក្នុងភូមិឈើទាល ឃុំឈូក ស្រុកឈូក ខេត្តកំពត ។ រដ្ឋបាលស្រុកកំពង់ត្រាច សូមអញ្ជើញបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះ និងមាន បំណងចូលរួមដោះស្រាយជាមួយនឹងក្រុមហ៊ុនខាងលើចូលរួមវេទិកានេះកុំបីអាក់ខាន ៕