សម្តេច ហ៊ុន សែន៖ រដ្ឋមន្ត្រីក្រសួងព័ត៌មានទទួលបានសារពីសម្តេចយឺតជាងគេ

ភ្នំពេញ៖ សម្តេច ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល បានលើកឡើងថា រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ ទទួលសារ តាមតេឡេក្រាម ពីសម្តេច យឺតជាងគេ ក្នុងចំណោមរដ្ឋមន្ត្រីរដ្ឋមន្ត្រីផ្សេងទៀតក្នុងជួររាជរដ្ឋាភិបាល។

ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារសម្ភព ស្ថិតនៅក្នុងបរិវេណនៃមន្ទីរពេទ្យកុមារជាតិ រាជធានីភ្នំពេញ នាថ្ងៃទី ២០ ខែមេសានេះ សម្តេច ហ៊ុន សែនបញ្ជាក់ថា រដ្ឋមន្ត្រី ដែលទទួលសារពីសម្តេច យឺតជាងគេ បន្ទាប់ពី លោក ខៀវ កាញ៉ារីទ្ធ គឺរដ្ឋមន្ត្រី ស សុខា ។ រី រដ្ឋមន្ត្រីដែលទទួលបាន សារលឿនជាង គែ លោក ឯក សំអុល និងលោក ឆាយ ថន ប៉ុន្តែ សម្តេចថារដ្ឋមន្ត្រីទាំងពីររូបនេះ មិនដឹងសារអ្វីនោះទេ ៕