គម្រោងវិនិយោគស្នើឡើងដោយរដ្ឋបាលខេត្តរតនគិរី រយៈពេល៥ឆ្នាំសរុបចំនួន ១.២៨៣គម្រោង

ភ្នំពេញ៖ គម្រោងវិនិយោគស្នើឡើងដោយរដ្ឋបាលខេត្តរតនគិរីរយៈពេល៥ឆ្នាំសរុបចំនួន ១.២៨៣គម្រោង តម្រូវថវិកា ចំនួន៨៤៧ពាន់៩១៨លាន៤២០ពាន់រៀល ស្ថាប័ន អង្គភាពគាំទ្រគម្រោងក្នុងវេទិកាពិគ្រោះយោបល់ចំនួន ៦៦៣ គម្រោង អនុវត្តសម្រេចបានចំនួន ៣៧០គម្រោង ស្មើថវិកាចំនួន ១៧៦ពាន់៨៥០លាន១៧០ពាន់ រៀលគត់ ស្មើ៧៣,៩០%។ នេះ បើតាមរបាយការណ៍របស់រដ្ឋបាលខេត្តរតនគិរីនៅថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០២៣។

របាយការណ៍នេះបន្តថា ដោយឡែក គម្រោងស្នើឡើងដោយរដ្ឋបាលឃុំ សង្កាត់រយៈពេល៥ឆ្នាំសរុបចំនួន ១២.៧១១គម្រោង តម្រូវថវិកា ចំនួន៤១៥ពាន់០៨៧លាន១៨០ពាន់រៀល ស្ថាប័ន អង្គភាពគាំទ្រគម្រោងក្នុងសិក្ខាសាលាសមាហរណកម្ម មានចំនួន ៤.៨២៣ គម្រោង អនុវត្តសម្រេចបានចំនួន ៣.២៤៧គម្រោង ស្មើថវិកាចំនួន ៧៦ពាន់១៨៣ លាន៥២០ពាន់រៀលគត់ ស្មើ៧៣,៩០%៕