លោក ជិន ម៉ាលីន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារប្រចាំត្រីមាសទី១ ឆ្នាំ២០២៣ របស់អគ្គនាយកដ្ឋានកិច្ចការអន្តរជាតិ និងអភិវឌ្ឍន៍វិស័យយុត្តិធម៌

ភ្នំពេញ៖ លោក ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារប្រចាំត្រីមាសទី១ ឆ្នាំ២០២៣ របស់អគ្គនាយកដ្ឋានកិច្ចការអន្តរជាតិ និងអភិវឌ្ឍន៍វិស័យយុត្តិធម៌ ដែលមានរបៀបវារៈមួយចំនួន៤ ត្រូវបានលើកយកមកពិភាក្សា។

របៀវារៈទាំងនោះ រួមមាន១- វឌ្ឍនភាព និងផែនការការងាររបស់អគ្គនាយកដ្ឋាន២- វឌ្ឍនភាព និងផែនការការងាររបស់នាយកដ្ឋានចំណុះ៣-បញ្ហាប្រឈមនិងសំណើរដំណោះស្រាយ និង ៤- កិច្ចពិភាក្សារួម និងមតិដឹកនាំ។

កិច្ចប្រជុំនេះប្រព្រឹត្តធ្វើឡើងនៅសាលប្រជុំនៃទីស្ដីការក្រសួងយុត្តិធម៌ដែលមានការចូលរួមពីសំណាក់ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃអគ្គនាយកដ្ឋានកិច្ចការអន្តរជាតិ និងអភិវឌ្ឍន៍វិស័យយុត្តិធម៌ ចំនួន៤៥នាក់៕