កម្ពុជា ស្វាគមន៍នាវាស្វ័យការពារជើងទឹកជប៉ុនចំនួន ០១គ្រឿងទៀតនៅព្រឹកនេះ

ព្រះសីហនុ- កម្ពុជា នៅព្រឹក ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ បានស្វាគមន៍ នាវាស្វ័យការពារជើងទឹកជប៉ុនចំនួន ០១គ្រឿង ដោយបានចូលសំចតក្នុងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ចាប់ពីថ្ងៃទី ២៨-៣០ ខែមីនា ឆ្នាំ២០២៣ ប្រកបដោយសុវត្ថិភាព។

អនុវត្តតាមបទបញ្ជាដ៏ម៉ឹងម៉ាត់លោក ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ កម្លាំងកងរាជអាវុធហត្ថខេត្ត ចំនួន ៥៧នាក់ ប្រើប្រាស់រថយន្តស៊ីរ៉ែន ០៣គ្រឿង ម៉ូតូ ០៨គ្រឿង ចុះគោលដៅដើម្បីការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ និងជូនក្បួនប្រតិភូកងនាវាក្នុងភូមិសាស្រ្តក្រុងព្រះសីហនុ។

នាវាស្វ័យការពារជើងទឹកជប៉ុន មាន ឈ្មោះនាវា KIRISAME_(DD_104) ដែលនាវានេះ មានបណ្តោយ ១៥១ m ទទឹង ១៧,៤ m ជម្រៅទឹក ៩ m និង ទំងន់ផ្ទុក ៤.៥៥០ តោន ព្រមទាំងមាននាវឹកចំនួន ១៧០នាក់ ដឹកនាំលោកវរនាវីឯក MAKITAkAYUKI មេបញ្ជាការនាវា៕