មន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាប ទទួលទារកមានជំងឺធ្ងន់ធ្ងរបំផុតលើសចំនួនគ្រែ ៧០%

សៀមរាប៖ មន្ទីរពេទ្យគន្ធបុប្ផា បាន ឱ្យដឹងថា នៅទី២៨ ខែមីនា ឆ្នាំ២០២៣ នៅផ្នែកសង្គ្រោះទារកនៃមន្ទីរពេទ្យជ័យវរ្ម័នទី៧ សៀមរាបអង្គរ ទារកមានជំងឺធ្ងន់ធ្ងរបំផុតកំពុងសម្រាកព្យាបាលសង្គ្រោះបន្ទាន់ណែនណាន់តាន់តាប់លើសចំនួនគ្រែ ៧០%។

មន្ទីរគន្ធបុប្ផាបញ្ជាក់ថាទារកទាំងនោះ ត្រូវបានបញ្ជូនមកពីគ្លីនិកឯកជន មណ្ឌលសុខភាពនិងមន្ទីរពេទ្យបង្អែក ពីខេត្តសៀមរាប និងពីខេត្តផ្សេងៗនៅជុំវិញខេត្តសៀមរាប ។

ជាមួយគ្នានេះ មន្ទីរពេទ្យគន្ធបុប្ផា បានថ្លែងអំណរគុណបុគ្គលិកគន្ធបុប្ផាសៀមរាប ដែលខិតខំបំពេញការងារទាំងយប់ថ្ងៃ មិនខ្លាចនឿយហត់ ប្រកបដោយវិជ្ជាជីវៈ ហើយរាល់ការព្យាបាលទាំងអស់ គឺឥតគិតថ្លៃសម្រាប់គ្រប់ៗគ្នា ។ ជាមួយគ្នានេះ មន្ទីរពេទ្យនេះ ក៏បានអរគុណនិងកោតសរសើរដល់ក្រុមគ្រូពេទ្យឯកទេសសង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ ដែលបានសង្គ្រោះជីវិតមួយនេះ។

បើតាមមន្ទីរពេទ្យដដែលនេះ រាល់ការព្យាបាលទាំងអស់គឺឥតគិតថ្លៃ សម្រាប់គ្រប់ៗគ្នា សូមអរគុណមូលនិធិគន្ធបុប្ផាកម្ពុជា និងមូលនិធិគន្ធបុប្ផាស្វីសសូមអរគុណដល់សប្បុរសជនគ្រប់លំដាប់ថ្នាក់ដែលបាននិងតែងតែគាំទ្រដល់ដំណើរការមន្ទីរពេទ្យគន្ធបុប្ផា ៕