ផែនការសកម្មភាពឆ្នាំ២០២៣ របស់អាយឆា នឹងបញ្ចូល ការតស៊ូមតិយុវជនអាស៊ាន

ភ្នំពេញ ៖ កិច្ចបជុំលើកទី៣៦របស់គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស(អាយឆា)សម្រាប់ផែនការសកម្មភាពឆ្នាំ២០២៣របស់អាយឆា នឹងរួមបញ្ចូលជាអាទិ៍ ការតស៊ូមតិរបស់យុវជនអាស៊ានស្ដីពីសិទ្ធិមនុស្ស។

ក្រៅពីនោះក៏នឹងបញ្ចូលនូវ កិច្ចសន្ទនាសិទ្ធិមនុស្ស អាស៊ានឆ្នាំ២០២៣ កិច្ចសន្ទនាគោលនយោបាយអាស៊ាន-អឺរ៉ុបស្ដីពីសិទ្ធិមនុស្សលើកទី៥ ព្រមទាំង ទំនាក់ទំនងជាមួយភាគីពាក់ព័ន្ធ និងដៃគូសន្ទនាខាងក្រៅ ជាដើម។

កិច្ចប្រជុំបានធ្វើបច្ចុប្បន្នភាពលើការវិវឌ្ឍថ្មីៗស្តីពីសិទ្ធិមនុស្សក្នុងតំបន់ រួមមាន ការបង្កើតច្បាប់ និងបទប្បញ្ញត្តិនានានៅថ្នាក់ជាតិពាក់ព័ន្ធនឹងសិទ្ធិមនុស្ស ក៏ដូចជាការបង្ហាញនូវគំនិតផ្តួចផ្តើមផ្សេងៗ ផ្នែកសិទ្ធិមនុស្សដោយរដ្ឋសមាជិកអាស៊ាន។ អោយឆាក៏បានអនុម័តលក្ខន្ដិកៈ (Tok) សម្រាប់ក្រុម ការងារសិទ្ធិបរិស្ថានអាស៊ាន (AER-WG) ដែលក្រុមការងារនេះនឹងមានភារកិច្ចក្នុងការបង្កើតក្រប ខណ្ឌតំបន់មួយស្តីពីសិទ្ធិបរិស្ថាន។

អាយឆាបានបញ្ជាក់ពីការបន្តការអនុវត្តផែនការការងារប្រាំឆ្នាំ (FYWP) ២០២១-២០២៥ និងកម្មវិធី/សកម្មភាពអាទិភាពរបស់ខ្លួន ដោយផ្តោតលើធុរកិច្ចនិងសិទ្ធិមនុស្ស សិទ្ធិកុមារ – បរិស្ថាន និងសិទ្ធិមនុស្ស និងសិទ្ធិជនមានពិការភាព ជាដើម។

កិច្ចប្រជុំខាងលើនេះ ចាប់ពីថ្ងៃទី២៨ ខែកុម្ភៈ ដល់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ នៅលេខាធិការដ្ឋានអាស៊ាន ទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី ៕
ដោយ៖ រិន ចំរើន