ព្រឹកនេះ រដ្ឋសភាប្រជុំជាវិសាមញ្ញ នីតិកាលទី៦ ដើម្បីអនុម័តរបៀបវារៈចំនួន២

ភ្នំពេញ៖ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានបើកសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយមានវត្តមាន សមាជិក សមាជិការដ្ឋសភាពេលផ្តើមសម័យប្រជុំចំនួន ៩៨រូប។

របៀបវារៈ សម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៦ មានចំនួន២ ដែលមានលទ្ធផលដូចខាងក្រោម៖
១- ការសម្រេចអំពីសុពលភាពនៃអាណត្តិរបស់ លោក ទី ថានី ជាតំណាងរាស្រ្តមណ្ឌលខេត្តពោធិ៍សាត់ ជំនួស លោក ខូយ សុខា ដែលបានទទួលមរណភាព។

២- ការបោះឆ្នោតជ្រើសតាំង លោក យិន ប៊ុនណាង ជាសមាជិកគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក៕ ដោយ៖ ពុទ្ធិពល