សាកលវិទ្យាល័យសេអ៊ូល សន្យាបន្តផ្តល់អាហារូបករណ៍ដល់មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ

ភ្នំពេញ៖ សាកលវិទ្យាល័យសេអ៊ូល សន្យាបន្តផ្តល់អាហារូបករណ៍ដល់មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ និងពង្រីកកិច្ចសហប្រតិបត្តិការលើគម្រោងផ្សេងៗទៀត សម្រាប់ជួយដល់រាជធានីភ្នំពេញក្នុងការអភិវឌ្ឍទីក្រុងប្រកបដោយចីរភាព និងភាពឆ្លាត។

ការសន្យាខាងលើនេះ ធ្វើឡើងក្នុងជំនួបពិភាក្សាការងារ រវាង លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ ជាមួយគណៈប្រតិភូសាកលវិទ្យាល័យ សេអ៊ូល (University of Seoul) ដឹកនាំដោយ លោក ហ្យុន ផាក (Hyeon Park) ព្រឹទ្ធបុរស និងជាសាស្រ្តាចារ្យ នៃសាលាអន្តរជាតិវិទ្យាសាស្ត្រទីក្រុង របស់សាកលវិទ្យាល័យសេអ៊ូល សាធារណរដ្ឋកូរ៉េ ។

លោកនួន ផារ័ត្ន ថ្លែងថាកន្លងមក សាកលវិទ្យាល័យសេអ៊ូល នៃសាធារណរដ្ឋកូរ៉េ បានចូលរួមចំណែកបណ្តុះបណ្តាលធនធានមន្ត្រីរបស់រដ្ឋបាលរាជធានីភ្នំពេញ តាមរយៈការផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញបត្រជាន់ខ្ពស់ជូនដល់មន្ត្រី ចាប់តាំងពីឆ្នាំ២០១១មក លើជំនាញការងារនគរូបនីយកម្ម និងការអភិវឌ្ឍទីក្រុង ៕ ដោយ៖ ពុទ្ធិពល