គ.ជ.ប សម្រេចកែសម្រួលខ្លឹមសារមួយចំនួនពាក់ព័ន្ធនឹងដំណើរការបោះឆ្នោត

ភ្នំពេញ៖ លោក ប្រាជ្ញ ចន្ទ ប្រធាន គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យ និងសម្រេចលើឯកសារមួយចំនួនពាក់ព័ន្ធនឹងការប្រឡងជ្រើសរើសមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លី ឯកសារពាក់ព័ន្ធនឹងការដាក់ពាក្យសុំចុះឈ្មោះជាអ្នកសារព័ត៌មាន សេចក្តីណែនាំពាក់ព័ន្ធនឹងការបោះឆ្នោត និងការផ្តល់សុពលភាពលើបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២២។

លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បញ្ជាក់ថា ឯករាជ្យរបស់ គ.ជ.ប ត្រូវផ្អែកលើច្បាប់ អនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់កំណត់ ដូចនេះមន្តី្របោះឆ្នោត គ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវខិតខំពង្រឹងការអនុវត្តច្បាប់បោះឆ្នោត និងបទបញ្ជា និងនីតិវិធីនៃការបោះឆ្នោតឱ្យមានប្រសិទ្ធភាព។ គ.ជ.ប ក៏ត្រូវអនុវត្តក្នុងការផ្ដល់សេវាជូនគ្រប់ភាគីពាក់ព័ន្ធឱ្យបានល្អ និងស្មើភាពគ្នា៕ ដោយ៖ ពុទ្ធិពល