ភ្នំពេញ៖ លោកហង់ជួន ណារ៉ុនឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងថ្នាក់ដឹកនាំមន្ត្រីក្រោមឱវាទក្រសួងអប់រំ យុវជន និងកីឡា គ្រូឧទ្ទេសទាំងអស់ នៅវិទ្យាស្ថានជាតិអប់រំ និងតំណាងធនាគារអភិវឌ្ឍន៍អាស៊ី ADB នៅថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២៣ បានអញ្ជើញចូលរួមក្នុងពិធីខួងគ្រឹះបញ្ចុះបឋមសិលាសាងសង់អគារបណ្ណាល័យសម្តេចព្រះសង្ឃរាជជួនណាត នៅវិទ្យាស្ថានជាតិអប់រំ ដើម្បីសុំម្ចាស់ទឹកម្ចាស់ដីនូវសេចក្តីសុខចម្រើនមុនពេលបើកការដ្ឋានសាងសង់។
គម្រោងសាងសង់អគារបណ្ណាល័យសម្តេចព្រះសង្ឃរាជជួនណាត នៅវិទ្យាស្ថានជាតិអប់រំ គឺជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍វិស័យអប់រំមធ្យមសិក្សាទុតិយភូមិទី២ ត្រូវបានគាំទ្រថវិកាដោយធនាគារអភិវឌ្ឍន៍អាស៊ី ADB ដែលចាប់ផ្ដើមបើកដំណើរការសាងសង់ចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះតទៅ រយៈពេល១៥ខែ និងគ្រោងបញ្ចប់ការសាងសង់នៅខែកុម្ភៈ ឆ្នាំ២០២៥៕