កម្ពុជា៖ គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH-Capture) ទទួលបានពានរង្វាន់លើកកម្ពស់សមភាពយេនឌ័រឆ្នាំ២០២៣

ភ្នំពេញ៖ ពានរង្វាន់លើកកម្ពស់សមភាពយេនឌ័រ (GEM Award) ឆ្នាំ២០២៣ ត្រូវបានប្រគល់ជូនក្រុមការងារ គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH-Capture) នៅប្រទេសកម្ពុជា ក្នុងមហាសន្និបាតរបស់អង្គការសហប្រជាជាតិ(UN) ដើម្បី អភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីក្រុងវីយែន ប្រទេសអូទ្រីស។នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរួម។

ពានរង្វាន់នេះឆ្លុះបញ្ចាំងអំពីការ ទទួលស្គាល់កិច្ចខិតខំប្រឹងប្រែង និងការរួមចំណែករបស់គម្រោងក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងពង្រឹងភាពអង់អាចផ្នែកសេដ្ឋកិច្ច ដល់ស្ត្រីនៅក្នុងវិស័យជលផលនៅកម្ពុជា។ ប្រធានបទនៃពានរង្វាន់គឺ ការធ្វើឱ្យសមភាពយេនឌ័រក្លាយជាការពិតនៅក្នុងឧស្សាហកម្ម ។

វិស័យជលផលនៅកម្ពុជាមានសារៈសំខាន់ណាស់សម្រាប់សេដ្ឋកិច្ច និងសន្តិសុខស្បៀង ដោយប្រជាជនប្រមាណ៥០% ពឹងផ្អែក ដោយផ្ទាល់សម្រាប់ការចិញ្ចឹមជីវិត និងផ្គត់ផ្គង់ជីវភាព។ ភាគច្រើនជាស្ត្រី ដែលដើរតួនាទីនាំមុខ និងជាម្ចាស់សហគ្រាសកែច្នៃផល ផលិតផល ផលផលខ្នាតមីក្រូ តូច និងមធ្យម (MSMEs) ជាអ្នកទទួលបន្ទុកដោយផ្ទាល់ក្នុងការកែច្នៃ ការងារទីផ្សារ លក់រាយ និងចែកជាយផលិតផល ជលផលទាំងនេះនៅទូទាំងប្រទេសតែម្តង។ ថ្វីបើស្ត្រីដើរតួនាទីយ៉ាងសំខាន់នៅក្នុងខ្សែច្រវ៉ាក់តម្លៃជលផលទាំងមូល រួមទាំងវារីវប្បកម្មក៏ដោយ ការចូលរួមរបស់ស្រ្តីជារឿយៗត្រូវបានចាត់ទុកថាជាកិច្ចការបន្ថែមលើការងារផ្ទះសម្បែងតែប៉ុណ្ណោះ និងមិនមានតម្លៃសេដ្ឋកិច្ច ហើយមិនត្រូវ បានយកមកពិចារណានៅក្នុងដំណើរការធ្វើសេចក្តីសម្រេចចិត្តនោះទេ។

វិសមភាពយេនឌ័រ ជាកត្តារាំងស្ទះសម្រាប់ស្ត្រីក្នុងការទទួលបានឱកាសអភិវឌ្ឍ និងពង្រឹងជំនាញ ដែលជាកត្តាជាសារវន្តែដល់ការ ចូលរួមផ្នែកសេដ្ឋកិច្ច និងសង្គមរបស់ខ្លួន។ បន្ថែមពីលើកត្តាពេលវេលា និងទំនួលខុសត្រូវការងារផ្ទះ និងការមើលថែទាំសមាជិកគ្រួសារ ស្ត្រីក៏ ប្រឈមមុខនឹងការរើសអើងផ្អែកយេនឌ័រ ដែលពុំអាចឱ្យពួកគាត់ស្វែងរកគោលដៅការងារខ្លួន ក៏ដូចជាភាពជោគជ័យក្នុងវិស័យជលផលផ្ទាល់ តែម្តង។ ការបង្កើតឱកាសឱ្យស្ត្រីអាចអភិវឌ្ឍជំនាញ និងដោះស្រាយបញ្ហាប្រឈមដូចបានរៀបរាប់ខាងលើ នឹងផ្តល់ភាពអង់អាចដល់ស្ត្រីឱ្យទទួលបានតួនាទីជាអ្នកដឹកនាំ និងជំរុញបរិយាកាសប្រកបដោយសមធម៌ និងបរិយាប័ន្ននៅក្នុងខ្សែចង្វាក់តម្លៃទាំងមូល។

គម្រោង CAPFISH-Capture គាំទ្រថវិកាដោយសហភាពអឺរ៉ុប (EU) មានគោលដៅរួមចំណែកអភិវឌ្ឍវិស័យជលផលក្រោយ ប្រមូលផល តាមរយៈការធ្វើឱ្យប្រសើរឡើងនូវក្របខណ្ឌគតិយុត្ត និងសមត្ថភាពស្ថាប័ន និងជម្រុញវិស័យឯកជន ឱ្យទទួលយក និងអនុវត្តនវា នុវត្តន៍ និងការអនុវត្តល្អប្រសើរពាក់ព័ន្ធ។ ដោយពិនិត្យលើតួនាទីដ៏លេចធ្លោរបស់ស្ត្រីក្នុងវិស័យជលផលក្រោយប្រមូលផល និងវិសមភាពយេនឌ័រ ដែលជាកត្តារាំងស្ទះពុំអាចឱ្យស្ត្រីបំពេញការងារឱ្យអស់សក្តានុពលបាន គម្រោងបានដាក់បញ្ចូលនូវវិធីសាស្ត្រគ្រប់គ្រងដែលគិតគូរពីយេន នីរនៅក្នុងកិច្ចអន្តរាគមន៍របស់ខ្លួន តាមរយៈការលើកកម្ពស់សមភាពយេនឌ័រ និងពង្រឹងភាពអង់អាចដល់ស្ត្រីនៅក្នុងវដ្តគម្រោងទាំងមូល។

លោក សុខ ណារិន តំណាងអង្គការ UNIDO ប្រចាំប្រទេសកម្ពុជា បានទទួលស្គាល់ថា«អភិក្រមសមភាពយេនឌ័ររបស់គម្រោង ពិតជាបានបង្កើតនូវបរិយាកាសប្រកបដោយបរិយាប័ន្ន ដែលមនុស្សគ្រប់គ្នាអាចរីកចម្រើន ដោយ ទុកនរណាម្នាក់ចោលឡើយ ។ លោកលើកឡើងថាអង្គការ UNIDO ពិតជាមានមោទនភាពណាស់ចំពោះកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់គម្រោងក្នុងការលើកកម្ពស់តួនាទី និងភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រីជាពិសេសសហគ្រាសជលផល MSMEs ដែលដឹកនាំដោយស្ត្រី»។
ចំណែកលោក ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល (FIA) បានមានប្រសាសន៍ថា «តាមរយៈការបញ្រ្ជាបយេនឌ័រនៅក្នុងគម្រោង រួមទាំងគោលនយោបាយស្ដីពីយេនឌ័រ ការគាំទ្រអាជីវកម្ម ការគ្រប់គ្រងគម្រោង ការស្រាវជ្រាវនិងនវានុវត្តន៍ និងការកសាងសមត្ថភាពភាគីពាក់ព័ន្ធ គម្រោងបានបង្កើតផលជះរយៈពេលវែងលើការជំរុញសមភាពយេនឌ័រ និងពង្រឹងភាពអង់អាចដល់ស្ត្រី ក្នុងវិស័យជលផលនៅកម្ពុជា»។

ជាមួយគ្នានោះ លោកសង្កត់ធ្ងន់ថា គម្រោង CAPFISH-Capture ដែលសហការអនុវត្តដោយ FIA និង UNIDO បាន កសាងមូលដ្ឋានគ្រឹះដ៏រឹងមាំ ទ្រទ្រង់ដល់ផលជះជាវិជ្ជមាននៃសមភាពយេនឌ័រ និងភាពអង់អាចរបស់ស្ត្រីក្នុងវិស័យជលផលក្រោយប្រមូលផល ស្របតាមគោលនយោបាយលើកកម្ពស់សមភាពយេនឌ័រ របស់ក្រសួងកសិកម្ម រុក្ខាប្រមាណញ់ និងនេសាទ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍និង FIA។

ផ្អែកលើគំនិតផ្តួចផ្តើមក្នុងការបង្កើនភាពប្រកួតប្រជែងរបស់វិស័យជលផលក្រោយប្រមូលផលរបស់កម្ពុជា គម្រោងមានកញ្ចប់ថវិកាគាំទ្រដល់គម្រោងស្រាវជ្រាវចំនួន៨ ដើម្បីដោះស្រាយបញ្ហាពាក់ព័ន្ធក្នុងវិស័យដោយគិតគូរអំពីតម្រូវការ និងឧបសគ្គរបស់ស្ត្រីក្នុងការ ពង្រីកប្រតិបត្តិការអាជីវកម្មរបស់ខ្លួន។

គួរកត់សម្គាល់ថា ក្នុងចំណោមគម្រោងស្រាវជ្រាវទាំងនេះ មាន៤ គម្រោងត្រូវបានដឹកនាំដោយអ្នក ស្រាវជ្រាវជាស្ត្រី សហការជាមួយសាកលវិទ្យាល័យ និងវិស័យឯកជន។ បន្ថែមពីកិច្ចគាំទ្រខាងលើ គម្រោងបានគាំទ្រដល់ក្រុមស្ត្រីអ្នកកែច្នៃ ផលជលផលចំនួន ០៥ ដែលមានសមាជិកសរុបចំនួន ១៤១ នាក់ ដែលភាគច្រើនជាស្ត្រី។ សម្រាប់ជុំបន្ទាប់នៃកម្មវិធី VCIS គម្រោងនឹង ជ្រើសរើសសហគ្រាស២០ បន្ថែមទៀត ដោយកំណត់គោលដៅស្ត្រីជាម្ចាស់អាជីវកម្មយ៉ាងតិចបំផុត ៦០%។

ការគាំទ្រដល់សហគ្រាសដឹកនាំដោយស្ត្រី គឺមានសារៈសំខាន់ណាស់សម្រាប់អភិវឌ្ឍសេដ្ឋកិច្ច និងនិរន្តរភាពនៃវិស័យជលផល។ ខណៈដែលអាជីវកម្មរបស់ពួកគេរីកចម្រើន វាមិនត្រឹមតែរួមចំណែកដល់សេដ្ឋកិច្ចយ៉ាងទូលំទូលាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដើរតួជាគំរូលើក ទឹកចិត្ត និងជម្រុញស្ត្រីផ្សេងទៀតឱ្យក្លាយជាសហគ្រិន និងផ្លាស់ប្តូរវិសមភាពយេនឌ័រផងដែរ។ នេះបើតាមការ គូសបញ្ជាក់របស់លោក Koen EVERAERT អនុប្រធានផ្នែកកិច្ចសហប្រតិបត្តិការរបស់គណៈប្រតិភូសហភាពអឺរ៉ុបប្រចាំនៅប្រទេសកម្ពុជា។ លោកបានបន្ថែមថា គំរូ ជោគជ័យរបស់គម្រោង CAPFISH-Capture អាចយកទៅអនុវត្តបាន ខណៈដែលឧត្តមានុវត្តន៍ទាំងនេះត្រូវបានចែករំលែកដើម្បីលើកកម្ពស់សហគ្រិនភាពជាស្ត្រី និងភាពអង់អាចផ្នែកសេដ្ឋកិច្ច៕