ហ្វីលីពីន៖ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅថ្ងៃនេះបានអនុម័តកំណែទម្រង់ការគ្រប់គ្រងមូលធនដែលបញ្ចេញទឹកប្រាក់ ចំនួន១០០ ពាន់លានដុល្លារ ជាទំហំ នៃការផ្ដល់មូលនិធិថ្មី ក្នុងរយៈពេលមួយទសវត្សរ៍ក្រោយ ដើម្បីដោះស្រាយវិបត្តិដែលកើតផ្ទួនៗ និងបន្ត បន្ទាប់គ្នាក្នុងតំបន់។នេះបើយោងតាមតាមលិខិត របស់ធនាគារអភិវឌ្ឍន៍អាស៊ី នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣នេះ។
ការពង្រីកទំហំមូលនិធិនេះនឹងត្រូវបង្កើនថែមទៀត តាមរយៈការកៀងគរមូលធន ឯកជននិងមូលនិធិក្នុងស្រុកដើម្បីដំឡើងពីចំនួនពាន់លាន(billions) ទៅចំនួនពាន់ពាន់លាន(trillions) ដែលនឹងត្រូវការដើម្បីដោះស្រាយវិបត្តិអាកាសធាតុ។
កំណែទម្រង់ទាំងនេះ ត្រូវបានធ្វើឡើងតាមរយៈ ការធ្វើបច្ចុប្បន្នភាពនៃក្របខណ្ឌភាពគ្រប់គ្រាន់នៃ មូលធន (Capital Adequacy Framework ឬ CAF) របស់ ADB ។ វាពង្រីកបរិមាណនៃការប្ដេជ្ញាជួយថ្មី ប្រចាំឆ្នាំរបស់ADBដល់ជាង ៣៦ពាន់លានដុល្លារ ពោលគឺកើនឡើងប្រមាណ ១០ ពាន់លានដុល្លារ ឬ ប្រហែល ៤០% ។ ការដំឡើងនេះអាចធ្វើទៅបានដោយសារការបង្កើនកម្រិតនៃមូលធនភាវូនីយកម្មរបស់ ADB ជាមួយការរក្សាបាននូវហានិភ័យនានារបស់វា។ កំណែទម្រង់ទាំងនេះក៏បង្កើតជា ជំនួយដល់ការផ្តល់ កម្ចីដោះស្រាយបញ្ហារំខានដល់ដំណើរសេដ្ឋកិច្ច (Countercyclical Lending Buffer) ដើម្បីគាំទ្រដល់ ប្រទេសសមាជិកកំពុងអភិវឌ្ឍ(DMCs) របស់ ADB ដែលប្រឈមនឹងវិបត្តិដែលមិននឹកស្មានដល់។
វិធានការទាំងនេះ ដែលនឹងអនុញ្ញាតឱ្យ ADB ផ្ដល់ហិរញ្ញប្បទានផ្ទាល់ខ្លួនរហូតដល់ ៣៦០ពាន់ លានដុល្លារដល់ DMCs និងអតិថិជនផ្នែកឯកជនរបស់ខ្លួនក្នុងទសវត្សរ៍ក្រោយ ត្រូវបានរៀបចំឡើងដើម្បី ធានាថា ADB រក្សាចំណាត់ថ្នាក់ឥណទាន AAA របស់ខ្លួន និងសមត្ថភាពរបស់ខ្លួនក្នុងការផ្ដល់មូលនិធិដល់ DMCs ក្នុងតម្លៃទាបនិងមានកាលកំណត់វែង។ កំណែទម្រង់នេះការពារការវាយតម្លៃឥណទាន AAA របស់ ADB បន្ថែមទៀតតាមរយៈការអនុវត្តផែនការស្តារឡើងវិញ ដែលនឹងការពារការថយចុះនៃដើមទុនអំឡុងពេលមានភាពតានតឹងផ្នែកហិរញ្ញវត្ថុ។ ពិនិត្យឡើងវិញរៀងរាល់បីឆ្នាំម្តង។
ក្របខណ្ឌភាពគ្រប់គ្រាន់នៃមូលធនរបស់ ADB នឹងត្រូវប្រធាន ADB លោក Masatsugu Asakawa មានប្រសាសន៍ថា «កំណែទម្រង់សំខាន់ៗទាំងនេះ នឹងចូលរួមយ៉ាងខ្លាំងក្លាក្នុងការពង្រីកសមត្ថភាពរបស់ ADB ដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍ សំខាន់ៗជាច្រើននៅទូទាំងអាស៊ីនិងប៉ាស៊ីហ្វិក ដែលរួមមានធនធានសម្បទាន កាន់តែច្រើនសម្រាប់ សមាជិកដែលងាយរងគ្រោះរបស់យើង»។
លោកបន្តថា «ការសម្រេចចិត្តរបស់យើងនៅថ្ងៃនេះគឺជាផ្នែកមួយនៃការឆ្លើយ តបរបស់ ADB ចំពោះការអំពាវនាវឱ្យធនាគារអភិវឌ្ឍន៍ពហុភាគី (MDBs) ជួយកាន់តែច្រើននិងលឿន ជាងមុនជាមួយនឹងធនធានរបស់យើង ។ ធនធានទាំងនេះនឹងជួយតំបន់នេះគ្រប់គ្រងសំណុំស្មុគស្មាញ នៃវិបត្តិកើនឡើងផ្ទួនគ្នា ដោះស្រាយវិសមភាពយេនឌ័រ និងផ្ដល់តម្រូវការជាមូលដ្ឋានក្នុងបរិបទបញ្ជ ប្រឈមនៃការប្រែប្រួលអាកាសធាតុ។ ទំហំនៃការផ្តល់ប្រាក់កម្ចីបន្ថែមនេះនឹងត្រូវបានពង្រីក បន្ថែមទៀត ដោយការខិតខំប្រឹងប្រែងបន្ថែមដើម្បីប្រមូលមូលធនឯកជន និងមូលធនក្នុងស្រុក និងដើម្បីបង្កើន ឥទ្ធិពលនៃការងាររបស់យើង»។
លោក Masatsugu Asakawaបានបញ្ជាក់ថា ADB បានបង្កើតមជ្ឈមណ្ឌល ពន្ធដារអាស៊ីប៉ាស៊ីហ្វិក (Asia Pacific Tax Hub) នៅឆ្នាំ ២០២១ ដើម្បីផ្ដល់នូវវេទិកាបើកចំហ និងដោយ បរិយាបន្នសម្រាប់ការសន្ទនាគោលនយោបាយយុទ្ធសាស្ត្រ ការចែករំលែកចំណេះដឹង និងការសម្រប សម្រួលអភិវឌ្ឍន៍ក្នុងចំណោម ADB ក៏ដូចជាសមាជិក និងដៃគូអភិវឌ្ឍន៍របស់ខ្លួន។
ក្នុងឱកាសនោះ លោកសង្កត់ធ្ងន់ថា ប្រជាជនក្រីក្រ និងងាយរងគ្រោះនៅអាស៊ី និងប៉ាស៊ីហ្វិក ប្រឈមមុខនឹងវិបត្តិដែលកើនឡើង និងប្រទាក់ក្រឡាគ្នាទៅវិញទៅមក ដែលបង្កគ្រោះថ្នាក់ដល់សុខភាព លទ្ធផលអប់រំ និងជីវភាពរស់នៅ របស់ពួកគេ។ ប្រជាជនប្រមាណ១៥៥ លាននាក់ ឬ ៣,៩% នៃចំនួនប្រជាជនក្នុងតំបន់រស់នៅក្នុងភាពក្រីក្រខ្លាំងក្នុងឆ្នាំ ២០២២ ហើយមនុស្សជាច្រើន ជាពិសេសស្ត្រី ប្រឈមមុខនឹងវិបត្តិថ្លៃទ្រទ្រង់ជីវភាព ដែលធ្វើឱ្យម្ហូបអាហារ ព្រមទាំងទំនិញនិងសេវាកម្មចាំបាច់ផ្សេងទៀតឡើងថ្លៃខ្ពស់។
ជាមួយនឹងបញ្ហានេះ លោក Masatsugu Asakawa ប្រធាន ADB បានបញ្ជាក់ជំហរថា ធនាគារអភិវឌ្ឍន៍អាស៊ី ប្តេជ្ញានឹងសម្រេចឱ្យបាននូវវិបុលភាព បរិយាប័ន្ន ភាពធន់និងនិរន្តរភាព ក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ស្របជាមួយនឹងការខិតខំប្រឹងប្រែង ដើម្បីលុបបំបាត់ភាពក្រីក្រខ្លាំង៕