លោក ឡេង ណាវ៉ាត់ត្រា និង លោកស្រីម៉ៅ ចំណាន តើនរណានឹងក្លាយជាប្រធានសមាគមសិល្បៈ?

ភ្នំពេញ៖ ប្រជាពលរដ្ឋ អ្នកលេងបណ្តាញសង្គមហ្វេសបុកបានផ្ទុះនូវចំណាប់អារម្មណ៍ជាខ្លាំង និងមានការវែកញែកក្នុងរឿងផ្សេងៗ ក្រោយពេលដែលសម្តេច ហ៊ុន សែន  បានក្រាស គាំទ្រ  លោក ឡេង ណាវ៉ាត់ត្រា និង លោកស្រីម៉ៅ ចំណាន  ឈរឈ្មោះជាបេក្ខជន សម្រាប់ការបោះឆ្នោត ជាប្រធានសមាគមសិល្បៈ សម្រាប់អាណត្តិថ្មី។

ការប្រកាសគាំទ្ររបស់សម្តេច ហ៊ុន សែន ធ្វើឡើង​បន្ទាប់ពីអ្នកទាំងពីរបានប្រកាសឈរឈ្មោះជាបេក្ខភាពបោះឆ្នោត ប្រធានសមាគមសិល្បៈ។ ទោះជាយ៉ាងណាសម្តេច ថា សម្តេច គ្រាន់តែជាការបញ្ចេញមតិប៉ុណ្ណោះ ក្នុងនាមជាប្រជាពលរដ្ឋធម្មតា ។ ប៉ុន្តែការសម្រេច យ៉ាងណា អាស្រ័យលើ សន្លឹកឆ្នោតស្ថិតនៅលើដៃរបស់សិល្បករសិល្បការិនីដែលមានសិទ្ធិ បោះឆ្នោតឯណោះវិញទេ។

នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ លោកស្រី ម៉ៅ ចំណាន ភរិយារបស់លោក  គិត ម៉េង ម្ចាស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ប្រកាសឈរឈ្មោះជាបេក្ខភាពបោះឆ្នោត ប្រធានសមាគមសិល្បៈ ។  ការប្រកាសរបស់លោកស្រី ម៉ៅ ចំណាន បានធ្វើឡើងមួយថ្ងៃ បន្ទាប់ពីសម្តេច ហ៊ុន សែន បានបញ្ជាក់នៅក្នុងសាររបស់សម្តេចថា សម្តេចមិនចង់ឃើញការលំបាករបស់សមាគម ក្នុងការស្វែងរកថវិកាជួយសិល្បករ សិល្បការិនី ជួបការលំបាក។ សម្តេចសង្ឃឹមថា សមាគមនឹងរកបានប្រធានល្អ មានលទ្ធភាពជួយសិល្បករ សិល្បការិនីបាន។  ការប្រកាសរបស់លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន នៅថ្ងៃនេះគឺចំថ្ងៃខួបកំណើតរបស់លោកជំទាវអ្នកឧកញ៉ានេះតែម្តង ពោលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤។

ជាមួយគ្នានេះ គណនីហ្វេសបុកមួយឈ្មោះ Keo Mealea សរសេរថ្លែងថា៖​«ខ្ញុំ​យល់ថា​ លោកជំទាវមានតម្លៃពេញលេញក្នុងនាមជាបេក្ខភាពប្រធានសមាគម។ លោកជំទាវ​ មានសមត្ថភាព​ និងមិនដែលមានរឿងដែលនាំឱ្យប៉ះពាល់ដល់សង្គមឡើយ។

ក្រោយទទួលបានព័ត៌មានខាងលើនេះ សម្តេច ហ៊ុន សែនបាន សំដែងនូវការគាំទ្រចំពោះបេក្ខភាពលោកជំទាវម៉ៅ ចំណានភរិយាអ្នកឧកញ៉ាគិត ម៉េង ជាប្រធានសមាគមសិល្បៈ។ប្រសិនលោកជំទាវទទួលបានការគាំទ្រតាមរយៈការបោះឆ្នោតសមាគមនេះមិនមានការលំបាកផ្នែកថវិកាខ្លាំង ពេកនោះទេ៕»