ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន ២៨០គ្រួសារក្នុងស្រុកក្រឡាញ់ទទួលអំណោ​យ​កាកបាទក្រហមកម្ពុជា

សៀមរាប៖ ផេកហ្វេសប៊ុករដ្ឋបាលខេត្តសៀមរាបបង្ហាញថា បងប្អូនប្រ​ជាព​ល​រ​ដ្ឋ​រ​ង​គ្រោះ​ជំ​ន​ន់​ទឹកភ្លៀង ចំនួន ២៨០គ្រួសារ មកពី ៥ឃុំ ស្មើ ៣៤ភូមិ ក្នុងស្រុកក្រឡាញ់ ខេត្តសៀមរាប បា​ន​ទទួលអំណោយរបស់សម្តេច ប៊ុន រ៉ានី ហ៊ុន​សែ​ន ប្រធានកាកបាទក្រហមកម្ពុជា កា​ល​ពី​ព្រឹ​ក​ថ្ងៃ​ទី ២៩ ខែ កញ្ញា ឆ្នាំ២០២២ នៅ​ប​រិ​វេ​ណ​សា​លាឃុំ ចន្លាស់ដៃ ស្រុកក្រឡាញ់ ដោ​យ​មា​ន​កា​រ​ចូ​ល​រួមពី លោក ទៀ សីហា ប្រធានគ​ណៈ​ក​​ម្មាធិការសា​ខាកាកបាទក្រហម​កម្ពុ​ជា​ខេ​ត្ត​សៀ​ម​រា​ប​។

លោក ទៀ សីហា  បានថ្លែងថា អំណោយមនុស្សធម៌ដែលនាំមក​ជូន​នាពេ​ល​នេះ​គឺ​អា​ច​ជួ​យ​ស​ម្រាលទុក្ខលំបាករបស់លោកយាយលោកតា ពុកម៉ែ បងប្អូន បានមួយរយៈខ្លីក៏ពិតមែន តែ​នេះ​​ជាការបង្ហាញពីការយកចិត្តទុក្ខដាក់របស់រាជរដ្ឋាភិបាល និង កាកបាទក្រហមកម្ពុជា ដែ​ល​ជា​និច្ចកាលកាកបាទក្រហមតែងតែនៅជាមួយបងប្អូនប្រជាពលរដ្ឋយើងជានិច្ច ទោះបីស្ថិ​តក្នុ​ង​កាលៈទេសៈណាក៏ដោយ។

លោកអភិបាលខេត្ត បានថ្លែងសង្កត់ធ្ងន់ថា«អ្វីដែលយើងទាំ​ង​អ​ស់​​គ្នាមិនអាចបំភ្លេចបាន និ​ង​ច​ង​ចាំជានិច្ចនោះ គឺ ទីណាមានការលំបាក ទីនោះតែងតែមាន កា​កបាទក្រហមកម្ពុជា ឬ ទុ​ក្ខ​លំ​បា​ករបស់បងប្អូន គឺជាទុក្ខលំបាករបស់សម្តេចតេជោ ហ៊ុន សែ​ន និង សម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន​ រ៉ានី ហ៊ុនសែន»៕

ដោយ៖ ឆឹម ទិត